ប្រតិកម្មពីពិភពនយោបាយអាមេរិក បន្ទាប់ពីលោក Trump មានទោសក្នុងសំណុំរឿងប្រាក់បំបិទមាត់

2024/05/31 04:40:11 pm        126

ក្រុមអ្នកនយោបាយអាមេរិក បញ្ចេញប្រតិកម្មរបស់ខ្លួនចំពោះសាលក្រមប្រវត្តិសាស្ត្រក្នុងបណ្ដឹងប្រាក់បំបិទមាត់របស់លោក ដូណាល់ ត្រាំ (Donald Trump) បន្ទាប់ពីគណៈវិនិច្ឆ័យនៅទីក្រុងញូវយ៉ក (New York) កាលពីថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) បានរកឃើញថាលោក ត្រាំ មានទោសពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ដល់តារាភាពយន្តអាសអាភាស ដែលធ្វើឱ្យលោកក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌ។

លោក ត្រាំ បាននិយាយថា «នេះជាភាពអាម៉ាស់ និងជាការកាត់ក្តីដោយចៅក្រមពុករលួយ ហើយយើងនឹងបន្តតស៊ូរហូតដល់ទីបញ្ចប់។ សាលក្រមពិតប្រាកដនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ដោយប្រជាជន ព្រោះពួកគេដឹងច្បាស់ពីអ្វីដែលបានកើតឡើងនៅទីនេះ»។

យុទ្ធនាការរបស់លោកប្រធានាធិបតី ចូ បៃដិន (JOE BIDEN) និងអនុប្រធានាធិបតី លោកស្រី ខាម៉ាឡា ហារីស (KAMALA HARRIS) បានលើកឡើងថា «លោក ត្រាំ តែងយល់ច្រឡំថាខ្លួននឹងមិនប្រឈមមុខនឹងផលវិបាកចំពោះការបំពានច្បាប់ ប៉ុន្តែសាលក្រមថ្ងៃនេះបង្ហាញថាពុំមាននរណាម្នាក់នៅលើច្បាប់នោះទេ»។ ប្រធានសភា លោក ម៉ៃ ចនសុន (MIKE JOHNSON) បាននិយាយថា «ថ្ងៃនេះជាថ្ងៃដ៏អាម៉ាស់ក្នុងប្រវត្តិសាស្ត្រអាមេរិក។ សមាជិកបក្សប្រជាធិបតេយ្យ បានត្រេកអរនៅពេលពួកគេកាត់ទោសមេដឹកនាំបក្សប្រឆាំង លើការចោទប្រកាន់ដ៏គួរឱ្យអស់សំណើច»។

បន្ថែមពីលើនេះ អ្នកនយោបាយអាមេរិកជាច្រើនរូបទៀតបានបញ្ចេញប្រតិកម្មរបស់ពួកគេនៅជុំវិញការកាត់ក្ដីនោះ ដោយសមាជិកបក្សសាធារណរដ្ឋនិយាយថា សាលក្រមនេះគឺជាភាពបរាជ័យដ៏អាក្រក់សម្រាប់ជនជាតិអាមេរិក ហើយនេះជាការជ្រៀតជ្រែកក្នុងការបោះឆ្នោត និងការបញ្ឈប់លោក ត្រាំ ពីការឈ្នះឆ្នោតឡើងវិញដ៏ត្រឹមត្រូវ។

ចំណែកក្រុមបក្សប្រជាធិបតេយ្យ បានសម្តែងការពេញចិត្ត ដោយនិយាយថា យើងដឹងថា លោក ត្រាំ មានឆន្ទៈធ្វើគ្រប់យ៉ាងដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន រួមទាំងការបំផ្លាញការបោះឆ្នោត។ គ្មាននរណានៅពីលើច្បាប់នោះទេ ហើយយើងរីករាយណាស់ដែលមើលឃើញថា យុត្តិធម៌ពិតជាមានប្រាកដមែន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        168
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        156
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm