ប្រព័ន្ធផ្សព្វផ្សាយ NDTV ដែលមានមូលដ្ឋាននៅទីក្រុងញូវដេលី បានរាយការណ៍នៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រជាជនឥណ្ឌាជាង ២០ នាក់បានស្លាប់ដោយសារកម្ដៅដ៏ក្តៅ ដែលនៅតែបន្តគ្របដណ្ដប់នៅក្នុងរដ្ឋជាច្រើននៃប្រទេសឥណ្ឌា។

យោងតាមរបាយការណ៍បានឱ្យដឹងថា មនុស្ស ១៥ នាក់បានស្លាប់នៅក្នុងស្រុក អូរ៉ានហ្កាបាត (Aurangabad) នៃរដ្ឋ ប៊ីហា (Bihar) ភាគខាងកើតប្រទេសឥណ្ឌា និង ១០ នាក់ទៀតបានស្លាប់នៅក្នុងទីក្រុង រ៉ូកេឡា (Rourkela) នៃរដ្ឋ អូឌីសា (Odisha) ដោយសារតែរលកកម្ដៅនេះ។
ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានដាក់ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋ ប៊ីហា (Bihar) តែមួយគត់រហូតដល់ជាង ៥០នាក់ ប៉ុន្តែមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។

តំបន់ខ្លះនៃភាគពាយព្យ និងភាគកណ្តាលនៃប្រទេសឥណ្ឌាឥណ្ឌា បាននិងកំពុងជួបប្រទះរលកកម្ដៅ ធ្ងន់ធ្ងរអស់រយៈពេលជាច្រើនសប្តាហ៍មកនេះ ហើយសីតុណ្ហភាពនៅក្នុងសង្កាត់ ម៉ុនហ្គេសពួរ (Mungeshpur)របស់រដ្ឋធានី ដេលី(Delhi) បានឈានដល់កម្រិតខ្ពស់បំផុតគឺ ៥២,៩ អង្សាសេ កាលពីថ្ងៃពុធសប្ដាហ៍នេះ។ រលកម្ដៅនេះ ក៏កំពុងគំរាមកំហែងដល់ប្រជាពលរដ្ឋឥណ្ឌា ចេញទៅបោះឆ្នោតសកលផងដែរ៕