មនុស្សបីនាក់ស្លាប់នៅក្នុងការបាញ់ប្រហារនៅទីក្រុង មីនីប៉ូលីស រួមទាំងមន្រ្តីនគរបាលនៅអាមេរិក

2024/05/31 06:25:28 pm        108

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលសំអាងប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មនុស្ស៣ នាក់ រួមទាំងមន្ត្រីនគរបាលម្នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតបានរងរបួសក្នុងហេតុការណ៍បាញ់ប្រហារ នៅទីក្រុង មីនីប៉ូលីស (Minneapolis) សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ៣០ ឧសភាសប្ដាហ៍នេះ។ ក្រុមអាជ្ញាធរបាននិយាយថា ជនសង្ស័យក៏បានស្លាប់ផងដែរក្នុងពេលបាញ់តដៃជាមួយនគរបាល។ ហើយជនល្មើសត្រូវបានកំណត់អត្តសញ្ញាណ មានឈ្មោះថា ចាម៉ាល់ មីតឈេល (Jamal Mitchell)វ័យ២៨ឆ្នាំ។

ស្នងការនគរបាលក្រុង មីនីប៉ូលីស បាននិយាយនៅលើបណ្តាញសង្គមរបស់ខ្លួនថា ក្រុមមន្រ្តីកំពុង ឆ្លើយតបទៅនឹងឧបទ្ទវហេតុសកម្មមួយ ដែលមានមនុស្ស៦ នាក់ក្នុងនោះ២នាក់ជាមន្ត្រីនគរបាល ត្រូវបានរាយការណ៍ថាបានរងរបួស។

ស្នងការនគរបាលខាងលើ បាននិយាយថា ក្រោយហេតុការណ៍បាញ់បោះដោយសេរី ស្ថានភាពនៅមិនទាន់ល្អនៅឡើយ ដោយជំរុញឱ្យសាធារណជន ជៀសវាងទៅជិតតំបន់មួយនៃសង្កាត់ វៃធីអ័រ (Whittier) នៃទីក្រុងដែលមានករណីបាញ់បោះបានកើតឡើង។

ពុំមានព័ត៌មានលម្អិតផ្លូវការបន្ថែមទៀតភ្លាមៗទេ។សមត្ថកិច្ច បានរាយការណ៍បឋមពីហេតុការណ៍នេះនៅម៉ោងប្រហែល ៦ និង ១៥ នាទីល្ងាច ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ម៉ោងនៅសហរដ្ឋអាមេរិក ។

ស្ថានីយ៍ទូរទស្សន៍ មីនីប៉ូលី KMSP ដែលជាបុត្រសម្ព័ន្ធរបស់ទូរទស្សន៍ Fox បានរាយការណ៍ថា មនុស្ស៦ នាក់ត្រូវបានបាញ់ រួមទាំងមន្រ្តីនគរបាល២ នាក់ និងជនស៊ីវិល ៤ នាក់ ហើយមន្រ្តីម្នាក់ និងជនស៊ីវិល២ ផ្សេងទៀតបានស្លាប់។

ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយផ្សេងទៀតដែលដកស្រង់ប្រភពពីបណ្ដាញសារព័ត៌មាន ABC សាខា របស់ប្រព័ន្ធផ្សព្វផ្សាយ KSTP បានរាយការណ៍ថា មន្ត្រីម្នាក់បានស្លាប់ និងម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈជនស៊ីវិលជាច្រើននាក់បានរងរបួសដោយសារគ្រាប់កាំភ្លើង៕

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        1
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        1
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm