វីដេអូ ត្រូវបានថតនៅពេលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារ ទៅលើជំរំ Jabalia កាលពីថ្ងៃព្រហស្បតិ៍។ ប្រជាជន និយាយថា ពួកគេបានវិលត្រឡប់មកវិញ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានដកខ្លួនចេញពីផ្នែកមួយនៃជំរំនៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប។

លោក Ali Badran ជាជនភៀសខ្លួនប៉ាឡេស្ទីន បាននិយាយថា លោកបានភៀសខ្លួនទៅកាន់ជំរំមួយកន្លែងនៅឆ្នេរសមុទ្រ នៅពេលដែលកងកម្លាំងកាន់កាប់ បានមកដល់ជំរំ Jabalia ហើយនៅពេលដែលយើងទទួលដំណឹងថាពួកគេបានដកខ្លួនចេញពីជំរំនោះ យើងក៏បានត្រឡប់ទៅវិញ។
នៅពេលដែលយើងត្រឡប់ទៅជំរំ Jabalia ពួកយើងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនៅជំរំ គឺការបំផ្លិចបំផ្លាញ។ លំនៅឋានជាច្រើនខ្នង ត្រូវបានបំផ្លាញរាបដល់ដី និងមានភ្លើងឆេះ ហើយអ្វីដែលមិនបានឆេះនោះ ក៏ត្រូវបានបំផ្លាញទាំងស្រុង។

យោធារបស់ប្រទេស បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានដណ្តើមការគ្រប់គ្រងតំបន់ទ្រនាប់មួយកន្លែងនៅតាមព្រំដែនរវាងតំបន់ហ្កាហ្សាស្ទ្រីប និងប្រទេសអេហ្ស៊ីប ដោយផ្តល់អំណាចដល់អ៊ីស្រាអែលដោយប្រសិទ្ធភាព នៅលើព្រំដែនដីគោកទាំងមូលនៃដែនដីប៉ាឡេស្ទីន។
អ៊ីស្រាអែល បានបន្តការវាយឆ្មក់លើទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា ទោះបីជាមានសេចក្តីបង្គាប់ពីតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ឲ្យបពា្ឈប់ការវាយលុកលើទីក្រុងដែលមានប្រជាជនពាក់កណ្តាល នៃប្រជាជន២,៣ លាននាក់ នៅហ្កាហ្សា ដែលបានភៀសខ្លួនចេញកាលពីពេលមុន។
អាជ្ញាធរសុខាភិបាលបាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៣៦.០០០ នាក់ត្រូវបានសម្លាប់ក្នុងការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។