ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការធ្វើតេស្តជំនាញនិងភាសាជប៉ុន សម្រាប់ពលករជំនាញផ្នែកការងារនៅភោជនីយដ្ឋាន ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ផ្នែកការងារនៅភោជនីយដ្ឋាន ចំនួន៣លើក នៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ(EDI) ដែលតម្លៃចុះឈ្មោះចំនួន ៣៣ដុល្លារ។ ក្នុងនោះ លើកទី១ នឹងធ្វើនៅថ្ងៃទី៣,៥,៦ និងទី១៤ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលលើកទី២ នឹងធ្វើនៅនៅថ្ងៃទី១៧-១៩ ខែកក្កដា ឆ្នាំ២០២៤ ហើយលើកទី៣ នឹងធ្វើនៅថ្ងៃទី២៣,២៤ និង២៨ ខែកក្កដា ឆ្នាំ២០២៤៕

