អាជ្ញាធរ កំពុងបង្កើនការពង្រឹងវិធានការសន្តិសុខនៅក្នុងប្រទេសសឹង្ហបុរី អំឡុងពេលកិច្ចសន្ទនា សាំងគ្រីឡា (Shangri-La) លើកទី២១ របស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS)នៅថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា។

បណ្តារដ្ឋមន្ត្រីការពារជាតិ មេដឹកនាំរដ្ឋ និងអ្នកបង្កើតគោលនយោបាយ មកពីអាស៊ី អឺរ៉ុប មជ្ឈិមបូព៌ា និងអាមេរិកខាងជើង នឹងចូលរួមការជួបជុំប្រចាំឆ្នាំនៅសណ្ឋាគារ Shangri-La។
ការអញ្ជើញទទួលទានអាហារពេលល្ងាច ត្រូវបានរៀបចំដោយប្រធានាធិបតី លោក ថាម៉ាន ស្សាមូហ្ការ៉ាតណាម(Tharman Shanmugaratnam) ដែលនឹងធ្វើឡើងនៅសាលជាតិសិង្ហបុរី នៅថ្ងៃទី១ ខែមិថុនា។
សន្តិសុខដែលត្រូវបានពង្រឹង គឺទំនងជា វិធានការសន្តិសុខ អាចរួមមានទាំងការត្រួតពិនិត្យយានយន្ត ការបិទផ្លូវ និងការបង្កើនការល្បាត។
អាជ្ញាធរ បានព្រមានអ្នកបើកបរមិនឱ្យចូលទៅក្នុងបរិវេណសណ្ឋាគារ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល។ ការរំខានដោយជើងហើរមួយចំនួន អាចកើតឡើងនៅអាកាសយានដ្ឋាន Changi (SIN) ខណៈប្រតិភូបរទេសមកដល់ និងចាកចេញពីប្រទេសសឹង្ហបុរី ។
