កម្ពុជាបើកវេទិកាថ្នាក់ជាតិស្តីពីការធានាសុវត្ថិភាព និងសុខភាពការងារក្នុងវិស័យកសិ-ស្បៀងអាហារ

2024/05/31 07:24:30 pm        198

ក្រសួងបរិស្ថាន, អង្គការអុកស្វាម និងអង្គការដៃគូផ្សេងទៀត នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤​នេះ បានសហការរៀបចំកិច្ចសន្ទនាគោលនយោបាយជាតិស្តីពី «ការធានាសុវត្ថិភាព និង​សុខភាព​ការងារ ក្នុងបរិបទប្រែប្រួលអាកាសធាតុសម្រាប់កម្មករ-និយោជិត និងកសិករ​ជាស្ត្រី​ក្នុង​វិស័យ​កសិ-ស្បៀងអាហារ» ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងស្វែងរក​ដំណោះ​ស្រាយ​ក្នុង​វិស័យ​ទាំងនេះ​។

លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអុកស្វាម នៅក្រោយវេទិកានេះ មាន​ប្រសាសន៍​ប្រាប់​ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា គោលបំណងកម្មវិធីនេះដើម្បីលើកកម្ពស់ការយល់ដឹង និង​បង្កើត​លម្ហរ សម្រាប់កិច្ចពិភាក្សាគោលនយោបាយ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងស្វែង​រក​ដំណោះ​ស្រាយ ក្នុងចំណោមអ្នកឯកទេស អ្នកតាក់តែងគោលនយោបាយ តំណាងរាជរដ្ឋាភិបាល និង​ដៃគូអភិវឌ្ឍន៍ រួមជាមួយនឹងតំណាងកម្មករ-និយោជិត និងកសិករជាស្ត្រីក្នុងវិស័យកសិ-អាហារ​របស់កម្ពុជា។ ខណៈសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា បាននឹងកំពុង​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ តាមរយៈកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ឧស្សាហូប​នីយកម្ម ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្តៅផែនដី និង​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាក​រេ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារការងារ។

នៅក្នុងពិធីបើកវេទិកាថ្ងៃនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​បញ្ជាក់​ថា ទាក់ទិនការងារនេះ គឺមានភាព​ចាំបាច់​ណាស់​ក្នុង​ការ​ទាម​ទារ​ការ​លើក​កម្ពស់​ការ​យល់​ដឹង និងបង្កើតលំហសម្រាប់កិច្ចសន្ទនាគោលនយោបាយ។ ឯកឧត្តមបានបន្ថែមថា ការលើក​កម្ពស់​សុវត្ថិភាព និងសុខភាពការងារសម្រាប់កម្មករ-និយោជិត និងកសិករស្ត្រី ក្នុងវិស័យកសិ-អាហារ​របស់កម្ពុជា នឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចយ៉ាងច្រើន។

យោងតាមការសិក្សាស្រាវជ្រាវជាសកលស្តីអំពី «ការធានាពីសុវត្ថិភាព និងសុខភាព​ការងារ​ក្នុង​បរិប​ទការ​ប្រែប្រួលអាកាសធាតុ» ដោយអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងឆ្នាំ២០២៤​នេះ​បាន​បង្ហាញ​ពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងការជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើសុវត្ថិភាព និងសុខភាពការងារ របស់កម្មករដែលមានដូចជា៖ កម្ដៅថ្ងៃខ្លាំងពេក, ការ​បំពុល​បរិយាកាសនៅកន្លែងធ្វើការ និងជំងឺឆ្លងដោយភ្នាក់ងារចម្លងជាដើម។ ការស្រាវជ្រាវ​នេះឱ្យ​ដឹង​ថា កម្មករជាស្ត្រីអាចប្រឈមនឹងហានិភ័យច្រើនជាងមុន ដោយសារតួនាទី និង​ការងារ​របស់​ពួក​គាត់​ក្នុងវិស័យកសិកម្ម និងក្នុងវដ្តជីវិតផ្សេងៗទៀត រួមមានផលវិបាកនៃការមានផ្ទៃពោះ និង​មាតុភាព​មិនជោគជ័យ៕ អត្ថបទ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        140
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm