បារាំង៖ មនុស្សរាប់ពាន់នាក់ រួមទាំងម្ចាស់មេដាយអូឡាំពិកទើបវិលត្រឡប់មកពីទីក្រុងតូក្យូ បានប្រមូលផ្តុំគ្នានៅជិតប៉ម Eiffel Tower ដើម្បីស្វាគមន៍ការប្រគល់ទង់អូឡាំពិកឲ្យទៅទីក្រុងប៉ារីស ដែលនឹងរៀបចំការប្រកួតនៅឆ្នាំ២០២៤។

ក្បួនយន្តហោះចម្បាំងបានបញ្ចេញផ្សែងពណ៌ខៀវ -ស និងក្រហម និងពណ៌ទង់ជាតិបារាំងនៅលើអាកាសនៃរដ្ឋធានី។ ព្រឹត្តិការណ៍នេះបានធ្វើឡើង នៅក្នុងពិធីបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ បន្ទាប់ពីទង់អូឡាំពិកត្រូវបានប្រគល់ជាផ្លូវការទៅឱ្យអភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo។ ពិធីនេះត្រូវបានអមដោយការប្រគំតន្ត្រី ដែលមានការសម្ដែងដោយសិល្បករចម្រៀងបារាំង លោក Woodkid នៅជើងប៉ម Eiffel Tower។ ទីក្រុងប៉ារីសនឹងរៀបចំការប្រកួតរយៈពេល ១០០ឆ្នាំ បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះអូឡាំពិកចុងក្រោយកាលពីឆ្នាំ១៩២៤៕
អត្ថបទ៖ សុខមាន