ប្រទះឃើញវត្តមានកូនផ្សោតថ្មី១ក្បាល នៅក្នុងព្រែកត្នោត ខេត្តកំពត

2024/05/31 09:49:34 pm        264

កំពត៖ កូនសត្វផ្សោតថ្មីមួយក្បាល ត្រូវបានគេប្រទះឃើញនៅព្រែកត្នោត ខេត្តកំពត ដែលជាកន្លែងមន្ត្រីរដ្ឋបាលជលផល ចុះធ្វើការសិក្សាពីសត្វផ្សោតជាប្រចាំ វាជាការដែលមិននឹកស្មានដល់ ព្រោះកូនផ្សោតនេះជាប្រភេទផ្សោតក្បាលត្រឡោក រីឯផ្សោតធំ គឺជាពូជសត្វផ្សោតឃ្លៀច ដែលនេះជាមានព័ត៌មានដ៏រំភើបមួយផងដែរ ។

យោងតាមការចេញផ្សាយរបស់រដ្ឋបាលជលផល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះពិតជារឿងមិនធម្មតាទេ ព្រោះត្បិតតែប្រភេទសត្វទាំងពីរនេះ ចែករំលែកលក្ខណៈគ្នាខ្លះ ហើយជួនកាលអាចត្រូវបានឃើញ នៅក្នុងក្រុមចម្រុះគ្នាក៏ដោយ ទំនាក់ទំនងពួកគេភាគច្រើន​ដែលបានឃើញ​ ក្នុងអំឡុងពេលចុះសិក្សា គឺដោយសារតែប្រភពចំណីនៅក្នុងតំបន់តែមួយ មិនមែនដោយសារពួកគេស្វែងរកគ្នាទៅវិញទៅមក យ៉ាងសកម្មនោះទេ ។

ប្រភពបានបន្តថា នៅពេលដែលរូបភាពនេះត្រូវបានថត សត្វផ្សោតក្បាលត្រឡោកធំ (សន្មត់ថាជាមេ) ក៏នៅជាមួយក្រុមនេះផងដែរ ហើយកូនផ្សោតនេះ មានលក្ខណៈរូបរាងទាំងអស់​របស់​កូនសត្វផ្សោតក្បាលត្រឡោក ដូច្នេះទោះបីជាការបង្កាត់ ត្រូវបានចងក្រងជាឯកសារកាលពី​អតីតកាល (វាពិតជាកម្រណាស់) ​មិនគិតថានេះជារឿងហ្នឹងទេ ហើយកំពុងបន្តតាមដាន ដើម្បីព្យាយាមរកឱ្យឃើញនូវអ្វី ដែលកំពុងកើតឡើង ប៉ុន្តែវាអាចជាករណីពីរ ។

ចំពោះករណីទាំង២នោះ រួមមានទី១. ការចិញ្ចឹមកូនជំនួស (alloparenting) ពេលដែលការមើល​ថែរក្សា ត្រូវបានផ្ដល់ដោយអ្នកដែលមិនមែនជាមេ នេះអាចកើតឡើងនៅក្នុងប្រភេទពូជតែមួយ ឬពូជខុសគ្នា ហើយរឿងនេះត្រូវបានកត់ត្រាពីមុន ​នៅក្នុងប្រភេទសត្វទាំងនេះ ទោះបីជាវាកម្រ​ក៏ដោយ និងទី២. អាកប្បកិរិយាបែបហឹង្សាទាក់ទងនឹងការបន្ដពូជ ចំណុចនេះត្រូវបានចងក្រង​ជាឯកសារជាច្រើនដង រវាងប្រភេទសត្វទាំងនេះ ដែលជារឿយៗ​ពាក់ព័ន្ធនឹងក្រុម​សត្វផ្សោត​ឃ្លៀចឈ្មោល​ព្យាយាមបំបែកមេនិងកូនចេញពីគ្នា ។

រដ្ឋបាលជលផល បានបន្ថែមថា រហូតមកដល់ពេលនេះ មិនទាន់ច្បាស់ថា ករណីមួយណាជា​ការពិតនោះទេ ប៉ុន្តែកំពុងបន្តតាមដាន​ ហើយកូនផ្សោតនេះត្រូវបានគេឃើញជាច្រើនដង ដោយ​សនិដ្ឋានថា វាត្រូវបានមេជាអ្នកបំបៅ ហើយអាចកំណត់អត្តសញ្ញាណសត្វផ្សោតដែលជាប់ពាក់ព័ន្ធ តាមរយៈលេខសម្គាល់រូបថត ​ទោះបីជាមិនអាចកំណត់ភេទ ​ក្រៅពីការប្រស្រ័យទាក់ទងរបស់ពួកគេ (ឧទាហរណ៍៖ សត្វផ្សោតដែលតែងតែមានកូននៅជាមួយ ​សន្មត់ថា ជាញី និងជាមេ) នឹងកំពុងតាមដាន​សត្វផ្សោតទាំងនេះម្ដងទៀត ៕អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm