បាល់ទាត់៖ ក្លិបអង់គ្លេស Tottenham Hotspur ត្រូវបានគេដឹងថា ឈានដល់កិច្ចព្រមព្រៀងទិញខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez ពី Inter Milan ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Time។

តម្លៃនៃការផ្ទេរនេះត្រូវបានកាសែត The Time ដដែលបញ្ជាក់ថា មានតម្លៃ ៦០លានផោនដែលជាតម្លៃខ្ពស់បំផុតបំបែកកំណត់ត្រារបស់ក្លិប។ ដំណឹងនេះក៏បានបញ្ចប់ចំណាប់អារម្មណ៍របស់ក្រុមកាំភ្លើងធំ Arsenal ផងដែរដែលកំពុងព្យាយាមចរចាយកកីឡាករវ័យ ២៣ឆ្នាំរូបនេះទៅកាន់ Emirate Stadium។ កីឡាករអាហ្សង់ទីនរូបនេះត្រូវបានគេដឹងថា អាចនឹងមកជំនួសតំណែងខ្សែប្រយុទ្ធអង់គ្លេស Harry Kane ដែលកំពុងមានអនាគតស្រពិចស្រពិលជាមួយក្លិប រឺក៏អ្នកទាំងពីរអាចជាដៃគូប្រយុទ្ធនឹងគ្នាក្នុងលក្ខខណ្ឌ Spurs លក់ Harry Kane មិនចេញ។
ចំណែកឯ Inter Milan ប្រសិន Lautaro Martinez ពិតជាចាកចេញមែននោះមានន័យថា ក្រុមការពារតំណែងជើងឯកអ៊ីតាលី Serie A មួយនេះនឹងបាត់បង់កីឡាករប្រយុទ្ធសំខាន់ ២រូប បន្ទាប់ពីខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Romelu Lukaku ខិតជិតផ្ទេរត្រលប់ទៅកាន់ Chelsea៕
អត្ថបទ៖នាង សុភាវុធ