ក្រសួងការងារ ចេញសេចក្តីប្រកាសព័ត៌មាន​បង្ហាញពីកិច្ចខិតខំប្រឹងប្រែង​ក្នុងការជួយពលការិនីខ្មែរ នៅប្រទេសអារ៉ាប៊ីសាអូឌីត

2024/05/31 11:48:26 pm        142

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បាន​ចេញ​សេចក្ដី​ជូន​ដំណឹងស្ដីពីវឌ្ឍនភាព នៃការជួយពលករខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត បន្ទាប់ពីពលរដ្ឋ៥៧រូបហើយត្រូវបានអន្តរាគមន៍ឱ្យត្រឡប់មកវិញ ខណៈដែល​ពលរដ្ឋ​មួយចំនួនទៀតនឹងវិលមកកម្ពុជាវិញនៅពេលខាងមុខ។

ក្រសួងបញ្ជាក់ថា “ក្រសួងបានសហការយ៉ាងសកម្មជាមួយក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត រាជ​រដ្ឋាភិបាល នៃ​ប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធ ក្នុងការអន្តរាគមន៍ និងសម្របសម្រួល​ឱ្យ​បង​ប្អូនពលការិនីចំនួន ៥៧នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញរួចហើយ។ ទន្ទឹម​នឹងនេះ សម្រាប់បងប្អូនពលការិនីដែលពុំទាន់បានវិលត្រលប់មកកម្ពុជាវិញតាមការស្នើសុំ ក្រសួងបាននិងកំពុងបន្តសម្របសម្រួលឱ្យបានវិលត្រលប់មកវិញនាពេលឆាប់ៗខាងមុខនេះ។ បច្ចុប្បន្ន ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីតបានផ្តល់កន្លែងស្នាក់នៅ អាហារហូបចុកគ្រប់គ្រាន់ និងតម្រូវការផ្សេងៗ ជូនបងប្អូន​ពលការិនី​ដែលកំពុង​រង់ចាំ​ការ​វិល​ត្រឡប់មកប្រទេសកម្ពុជាវិញ”។

បន្ថែមពីនេះ ក្រសួង បានអំពាវនាវដល់បងប្អូនពលការិនីដែលកំពុងរង់ចាំវិលត្រឡប់មកវិញ អង្គការសង្គមស៊ីវិល សារព័ត៌មាន និងសាធារណជន មេត្តារក្សាភាពស្ងៀមស្ងាត់ និងស្វែងយល់អំពីបែបបទនិងនីតិវិធីក្នុងប្រទេសនីមួយៗឱ្យបានច្បាស់ ចៀសវាងបង្កើតព័ត៌មាន ឬរូបភាពផ្សេងៗដែលអាចបង្កឱ្យមានការយល់ច្រលំ ឬបញ្ហាកាន់តែស្មុគស្មាញដល់ការបំពេញបែបបទទិដ្ឋាការសម្រាប់ចាកចេញពីប្រទេស (Final Exit Visa) របស់បងប្អូនពលការិនី៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        77
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        143
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm