
នៅថ្ងៃសុក្រនេះ ក្រុមអ្នកកាន់ទុក្ខអ្នកបាត់បង់អាយុជីវិត និងជនរងគ្រោះដោយសារបំណាក់ដីនៅប៉ាពួ ញូវហ្គេណេ បានជំនួបសំណេះសំណាលជាមួយលោកនាយករដ្ឋមន្រ្តី James Marape ស្របពេលដែលរូបលោកបានបំពេញទស្សនកិច្ចទៅកាន់តំបន់រងគ្រោះ Enga ។
ក្រុមអ្នកកាន់ទុក្ខនាំគ្នាស្រែកទ្រហោយំនៅភូមិ Mulitak ពេលដែលប្រអប់ជំនួយពីអូស្រ្តាលី បានមកដល់ ។
ក្រុមមន្រ្តី នៅព្យាយាមកំណត់ចំនួនមនុស្សកប់ក្រោមបំណាក់ដីដែលបាក់បាក់សង្កត់លើភូមិ Yambali ស្ថិតក្នុងតំបន់ Enga កាលពីវេលាម៉ោង ៣ព្រឹកទាបភ្លឺ កាលពីថ្ងៃសុក្រ សប្តាហ៍មុន ។
ដោយគ្មានជំរឿនបច្ចុប្បន្ន ដែលជំរឿនចុងក្រោយធ្វើឡើងកាលពីឆ្នាំ ២០០០ ក្រុមមន្រ្តីពឹងផ្អែកលើកំណត់ហេតុចំនួនអ្នកបោះឆ្នោតពុំច្បាស់លាស់ប៉ុណ្ណោះ និងត្រួតពិនិត្យជាមួយក្រុមមន្រ្តីថ្នាក់មូលដ្ឋាន ដើម្បីប៉ាន់ស្មានពីចំនួនមនុស្សស្លាប់សរុប ។
លោក Justine McMahon គឺជាប្រធានអង្គការមនុស្សធម៌ Care Australia ប្រចាំនៅប៉ាពួ ញូវហ្គីណេ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រពីកំពង់ផែ Moresby ថា ពួកយើងពិតជាពុំបានដឹងច្បាស់ពីចំនួនមនុស្សស្លាប់ប៉ុន្មាននាក់នោះទេ ដោយសារតែជម្រៅបំណាក់ដីជ្រៅខ្លាំងពេក ហើយពួកយើងត្រូវការពេលយូរ ដើម្បីស្វែងរកសាកសពមនុស្ស ។
យោងតាមការអះអាងរបស់រដ្ឋាភិបាលប៉ាពួ ញូវហ្គេណេ បានឲ្យដឹងថា មនុស្សជាង ២ពាន់នាក់ ប្រហែលជាត្រូវកប់ទាំងរស់ ។
ការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សប្រហែល ៦៧០នាក់ បានស្លាប់ ស្របពេលដែលអ្នកជំនួញក្នុងស្រុកម្នាក់ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មនុស្សជិត ១៦៩ស្លាប់ បានស្លាប់ ៕