ក្រសួងការបរទេសប៉ាគីស្ថាន៖ នាយករដ្ឋមន្ត្រីលោក Sharif នឹងបំពេញទស្សនកិច្ចនៅចិន នាថ្ងៃទី ៤-៨ ខែមិថុនា

2024/06/01 12:29:50 am        45

ក្រសួងការបរទេសប៉ាគីស្ថាន នៅថ្ងៃសុក្រ (ទី៣១ ខែឧសភា) នេះ បាននិយាយថា នាយករដ្ឋមន្ត្រីលោក Shehbaz Sharif នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែមិថុនា តាមការអញ្ជើញរបស់ប្រធានាធិបតី លោក Xi Jinping។

ការវិនិយោគ និងជំនួយហិរញ្ញវត្ថុរបស់ចិន ចាប់តាំងពីឆ្នាំ២០១៣ មក បានក្លាយជាគន្លឹះដ៏សំខាន់ ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ចដែលកំពុងជួបការលំបាករបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ក្នុងនោះរួមទាំងការពន្យារពេលដល់ប្រាក់កម្ចី ដើម្បីឲ្យទីក្រុងអ៊ីស្លាម៉ាបាដ អាចបំពេញតម្រូវការហិរញ្ញប្បទានខាងក្រៅ នៅពេលដែលទុនបម្រុងបរទេសមានកម្រិតទាបខ្លាំង។

អ្នកនាំពាក្យការិយាល័យបរទេសលោកស្រី Mumtaz Baloch បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ដំណើរទស្សនកិច្ចនេះ នឹងស្វែងរកការធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ ក្រោមច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) តម្លៃរាប់ពាន់លានដុល្លារ ដែលជាផ្នែកដ៏សំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង។

លោកស្រី Baloch បានប្រាប់ថា៖ «ទិដ្ឋភាពសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី នឹងជាកិច្ចប្រជុំជាមួយនាយកប្រតិបត្តិសាជីវកម្មនៃក្រុមហ៊ុនឈានមុខគេរបស់ប្រទេសចិន ទាក់ទងនឹងប្រេង និងឧស្ម័ន ថាមពល ICT និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនផ្សេងទៀត»។

ជាមួយគ្នានេះ លោកស្រី Baloch បានបន្ថែមថា លោក Sharif នឹងជួបជាមួយប្រធានាធិបតី លោក Xi ហើយនិងធ្វើកិច្ចពិភាក្សាកម្រិតគណៈប្រតិភូជាមួយនាយករដ្ឋមន្ត្រីលោក Li Qiang។

ការផ្ដល់ព័ត៌មានពីដំណើរទស្សនកិច្ចរបស់លោក Sharif នេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប៉ាគីស្ថានបានប្រកាសថា អាជ្ញាធរបានចាប់ខ្លួនពួកសកម្មប្រយុទ្ធឥស្លាមចំនួន ១១នាក់ ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែក ដែលសម្លាប់វិស្វករចិន ៦នាក់ កាលពីខែមីនា។ ទីក្រុងអ៊ីស្លាម៉ាបាដបាននិយាយថា ក្រុមសកម្មប្រយុទ្ធបានប្រតិបត្តិការចេញពីប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែទីក្រុងកាប៊ុលបានច្រានចោលការចោទប្រកាន់នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        208
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        194
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm