
នៅថ្ងៃសុក្រនេះ ភ្នំភ្លើងនៅតំបន់ភាគខាងត្បូងអ៊ីសឡង់ បន្តព្រួសកម្អែសម្រាប់រយៈពេល ៣ថ្ងៃជាប់ៗគ្នា ។
ភ្នំភ្លើងនេះ បានចាប់ផ្តើមព្រួសកម្អែកម្ពស់ជាង ៥០ម៉ែត្រទៅលើផ្ទៃអាកាសកាលពីថ្ងៃពុធ ដែលជាការផ្ទុះលើកទី ៥ ចាប់តាំងពីខែធ្នូ ហើយនិងជាការផ្ទុះដ៏ខ្លាំងក្លាបំផុត ចាប់តាំងវាបានកម្រើកកាលពីរយៈពេល ៣ឆ្នាំមុន ។
ទីក្រុងនេសាទ Grindavik ជាទីដែលមានចំនួនមនុស្សតិចតួចប៉ុណ្ណោះ បានវិលត្រឡប់មកវិញក្រោយផ្ទះសម្បែងជាច្រើនខ្នងរងការបំផ្លិចបំផ្លាញដោយសារកម្អែកាលពីដើមឆ្នាំនេះ បានក្លាយជាកម្មវត្ថុនៃការបញ្ជាឲ្យជម្លៀសខ្លួនជាថ្មី ក៏ដូចជានៅតំបន់ទេសចរណ៍ Lagoon ។
ទោះបីជាយ៉ាងណាក៏ដោយ ពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗនោះទេពីអ្នករងរបួស ក្រោយបន្ទុះភ្នំភ្លើងលើកនេះ ៕