អ្នកជំនាញ៖ សង្គ្រាមទ្រង់ទ្រាយធំ រវាងរុស្ស៊ី និងលោកខាងលិច មិនអាចត្រូវបានបដិសេធឡើយ

2024/06/01 12:50:04 am        97

លោក Ivan Timofeev អគ្គនាយកនៃក្រុមប្រឹក្សាកិច្ចការអន្តរជាតិរុស្ស៊ី (RIAC) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា លទ្ធភាពនៃការផ្ទុះឡើងនូវសង្គ្រាមទ្រង់ទ្រាយធំ រវាងរុស្ស៊ី និងលោកខាងលិច កំពុងកើនឡើងជាលំដាប់ ប៉ុន្តែវាមិនមែនជាបញ្ហា ដែលចៀសមិនបាននោះឡើយ។

នៅមុនសន្និសីទអន្តរជាតិមួយដែលមានចំណងជើងថា «រុស្ស៊ី និងចិន ក្នុងបរិបទកិច្ចសហប្រតិបត្តិការយុគសម័យថ្មី» លោក Timofeev បានចង្អុលបង្ហាញថា៖ «សង្គ្រាមទ្រង់ទ្រាយធំ មិនមែនជាការសន្និដ្ឋានទុកជាមុននោះទេ ប៉ុន្តែគួរឲ្យសោកស្ដាយ លទ្ធភាពរបស់វាកំពុងកើនឡើងជាលំដាប់»។ លោកបានបន្ថែមថា៖ «ជម្រើសមួយ គឺថា នឹងមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងការប្រឈមមុខដាក់គ្នា រវាងពួកយើង។ ឫសគល់នៃការប្រឈមមុខនេះ គឺបញ្ហាអ៊ុយក្រែន ខណៈដែលលោកខាងលិចនៅតែបន្តផ្តល់ជំនួយផ្នែកយោធាទ្រង់ទ្រាយធំដល់ទីក្រុងគីវ»។

បើយោងតាមការលើកឡើងរបស់លោក លទ្ធភាពដែលកំពុងលេចចេញនៃការកើនឡើងនូវភាពតានតឹង នៅក្នុងជម្លោះអ៊ុយក្រែន រួមបញ្ចូលនូវការប៉ះទង្គិចដោយផ្ទាល់ រវាងរុស្ស៊ី និងលោកខាងលិច។ មន្ត្រីមួយចំនួន ជាពិសេសពីប្រទេសបារាំង និងចក្រភពអង់គ្លេស បាននិយាយថា អង្គភាពយោធាបុគ្គលពីបណ្ដាប្រទេសសមាជិករបស់អង្គការណាតូ អាចនឹងត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសអ៊ុយក្រែន ហើយលោក Timofeev ពន្យល់ថា ប្រសិនបើពួកគេចូលរួមក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងកងកម្លាំងរុស្ស៊ីនោះ ពួកគេនឹងក្លាយជាគោលដៅស្របច្បាប់ សម្រាប់កងទ័ពរបស់យើង។

លោកអគ្គនាយករបស់ RIAC រូបនេះ បានកត់សម្គាល់ថា៖ «សូមជឿចុះថា ភាពតានតឹងកើនឡើងដែលអាចកើតមាននេះ ពាក់ព័ន្ធនឹងគ្រឿងយុទ្ធោបករណ៍ធម្មតា និងមិនមែនអាវុធនុយក្លេអ៊ែរនោះឡើយ។ ទន្ទឹមនឹងនោះ អង្គការណាតូកំពុងចំណាយដល់ទៅ ១០ដងច្រើនជាងរុស្ស៊ី ប្រសិនបើមិនមានលើសពីនេះទេ លើវិស័យការពារជាតិ។ ប្រាកដណាស់ វាគឺជាសេណារីយោដ៏គ្រោះថ្នាក់មួយ»។

អ្នកជំនាញរូបនេះជឿថា លោកខាងលិចដឹងយ៉ាងច្បាស់លាស់ពីគ្រោះថ្នាក់នេះ។ លោក Timofeev បានសង្កត់ធ្ងន់ថា៖ «ថ្នាក់ដឹកនាំណាតូបានធ្វើសេចក្តីថ្លែងការណ៍ថា គ្មានកងទ័ពណាម្នាក់នឹងត្រូវបានបញ្ជូនទៅអ៊ុយក្រែននោះទេ ហើយអ្នកនយោបាយសហភាពអឺរ៉ុបមួយចំនួន បាននិយាយថា នេះគឺជារឿងឥតប្រយោជន៍។ នោះមានន័យថា ពួកគេមិនមានភាពស្របគ្នាលើបញ្ហានេះទេ»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm