ភ្នំពេញ ៖ មានប្រសាសន៍ក្នុងពិធីអញ្ជើញជាអធិបតីក្នុងកម្មវិធីអ្នកស្នងមរតករបស់សមាគមសិល្បករខ្មែរនាល្ងាច ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងដោយ កត់សម្គាល់ថា នៅក្នុងពេលបច្ចុប្បន្ននេះទម្រង់សិល្បៈមួយចំនួនហាក់លែងឃើញមានវត្តមានសម្ដែង ហេតុនេះសម្ដេចអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមគ្នាចូលរួមថែរក្សា និងអភិរក្សមរតកទាំង នោះឡើងវិញ។
ក្នុងពិធីនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានណែនាំដល់ស្ថាប័នជំនាញ និងគ្រប់ភាគីពាក់ត្រូវខិត ខំស្រាវជ្រាវទម្រង់សិល្បៈទាំងនោះ និងត្រូវរៀបចំចងក្រង ព្រមទាំងផ្សព្វផ្សាយឡើងវិញផងដែរ។
កម្ពុជាត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ជាប្រទេសនៃមហាអំណាចសម្បត្តិវប្បធម៌។ ដោយសារ តែភាពសម្បូរបែបនៃមរតកវប្បធម៌នេះហើយ ទើបបណ្ដាលឱ្យមានមរតកខ្លះ មិនសូវត្រូវបានយកមក បង្ហាញជាសាធារណៈ ជូនសាធារណជនបានឃើញ បានមើល និងបានទស្សនា៕
ដោយ៖ គង់ ឌិន









