រថភ្លើងយកមកពីជប៉ុន ដែលគ្រោងដាក់ឱ្យដំណើរការ អាចបើកបរបានក្នុងល្បឿន ៨០ គីឡម៉ែត្រក្នុងមួយម៉ោង

2024/06/01 03:00:17 am        156

ភ្នំពេញ ៖ ពេលនេះក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia(RRC) ព្រមទាំងក្រុមជាងជំនាញពីបរទេស បានចុះពិនិត្យរួមគ្នា និងធ្វើការងារលើការកែតម្រូវកង់រថភ្លើងដឹកអ្នកដំណើរពីទទឹងផ្លូវដែក ១០៦៧ ម.ម ដែលជាងស្តង់ដាផ្លូវដែកជប៉ុន មកទទឹងផ្លូវដែក ១០០០ ម.ម ដែលជាស្តង់ដាផ្លូវដែកកម្ពុជាវិញ និងប្រព័ន្ធហ្វ្រ័ងរថភ្លើងសម្រាប់ប្រើប្រាស់ ដើម្បីធានាសុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព។ នេះបើតាមឯកឧត្ដម ផន រីម អនុរដ្ឋលេ ខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្សព្វផ្សាយឱ្យដឹង។

ឯកឧត្ដមបន្តថា ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំក្រុមហ៊ុន(RRC)ថា បន្ទាប់ពីកែតម្រូវរួច ត្រូវសាកល្បងរត់នៅលើផ្លូវដែក រហូតដល់ប្រាកថាមានសុវត្ថិភាពស ម្រាប់ដឹកជញ្ជូនអ្នកដំណើរ ទើបអាចដាក់ឱ្យដំណើរការដឹកអ្នកដំណើរជាផ្លូវការបាន។

ឯកឧត្ដមបន្ថែមថា វឌ្ឍនភាពនៃការកែសម្រួលបច្ចេកទេសរថភ្លើងនេះ កំពុងបន្ត និងសម្រេចលទ្ធផលបានច្រើនហើយ។ ចំពោះការសម្រេចដាក់ឱ្យដំណើរការនៅពេលណានោះ ក្រុមហ៊ុន RRC នឹងប្រកា សជាសាធារណៈ នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុន Royal Railway Cambodia(RRC) យកចិត្តទុកដាក់ខ្ពស់លើការធានាសុវត្ថិភាព និងផាសុកភាពរបស់បងប្អូនអ្នកដំណើរ ។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការលើកកម្ពស់សុវត្ថិភាព នៃដំណើរការប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន រាប់ទាំងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់សាធារណជន ការបណ្តុះបណ្តាលអ្នកបើកបរ ការបំពាក់ផ្លាកសញ្ញា និងរបារសុវត្ថិភាព ជាពិសេសនៅត្រង់ចំណុចប្រ សព្វជាមួយផ្លូវថ្នល់ និងតំបន់ទីប្រជុំជនដែលមានចរាចរណ៍មមាញឹក ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលអាចធ្វើបាន។ ភាគីក្រុមហ៊ុន RRC បានទទួលយកអនុសាសន៍ និងការណែនាំចង្អុលបង្ហាញរបស់ឯកឧត្តមរដ្ឋមន្ត្រី និងប្ដេជ្ញាប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនៃស្ថានភាពការធ្វើចរាចរណ៍លើផ្លូវដែក។

ចំពោះល្បឿនរថភ្លើងដែលយកមកពីជប៉ុន ដែលគ្រោងដាក់ឱ្យដំណើរការនៅកម្ពុជានាពេលឆាប់ៗ ខា ងមុខនេះ ក្រុមការងារជំនាញបែងចែកជា ២ ប្រភេទ ក្នុងនោះប្រភេទទី១(ភ្នំពេញ-ព្រះសីហនុ) តម្រូវ ឱ្យបើកបរក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រភេទទី២(ភ្នំពេញ-ប៉ោយប៉ែត)តម្រូវឱ្យបើកបរ ក្នុងល្បឿនចន្លោះពី ៣០ ទៅ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង៕

​ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm