
ព្យុះកួចចំនួន ២ បានបោកបក់ឆ្លងកាត់តំបន់ជាយក្រុង Midland រដ្ឋ Texas កាលពីថ្ងៃព្រហស្បតិ៍ ដែលជាព្យុះកួចចុងក្រោយគេអំឡុងស្ថានភាពអាកាសធាតុអាក្រក់រយៈពេល ១ខែនៅភាគកណ្តាលសហរដ្ឋអាមេរិក ។
សេវាកម្មឧតុនិយមជាតិ បានចេញការព្រមានពីព្យុះ និងណែនាំឲ្យអ្នកស្រុកស្វែងរកទីជម្រកចេញពីអាកាសធាតុអាក្រក់នេះ ។
វីដេអូសាក្សី ឃើញព្យុះកំពុងកួចពីចម្ងាយនៅក្នុងដីកសិដ្ឋានមួយកន្លែង ។ ទីភ្នាក់ងាររ៉យទ័រ អាចបញ្ជាក់ផ្ទៀងផ្ទាត់បានទីតាំងពីអគារនៅក្បែរនោះ ផែនទីផ្លូវ និងផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ។
ខណៈពេលនោះដែរ ប្រជាពលរដ្ឋរស់នៅតំបន់ភាគនិរតីរដ្ឋ Texas បានរាយការណ៍ថា អាកាសធាតុបានចុះត្រជាក់ខ្លាំង ហើយនិងមានព្យុះព្រិលផងដែរ ៕