
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ពីបន្ទប់សវនាការ ក្នុងទីក្រុង Kazan ថា តុលាការរុស្ស៊ី នៅថ្ងៃសុក្រ (៣១ ឧសភា) បានបន្តរហូតដល់ថ្ងៃទី៥ ខែសីហា នូវការឃុំខ្លួនបណ្តោះអាសន្នលើអ្នកសារព័ត៌មាន លោកស្រី Alsu Kurmasheva ដែលកាន់សញ្ជាតិ២ គឺរុស្ស៊ី និងអាមេរិក។
លោកស្រី Kurmasheva គឺជាសារព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុង Prague ប្រទេសឆែក ដោយធ្វើឲ្យអង្គភាពព័ត៌មាន RFE/RL ដែលត្រូវបានផ្តល់មូលនិធិដោយសភាសហរដ្ឋអាមេរិក និងត្រូវបានកំណត់ដោយប្រទេសរុស្ស៊ីថា ជាភ្នាក់ងារបរទេស ដោយមានន័យថា ស្ថាប័នេះទទួលបានមូលនិធិពីបរទេស ដើម្បីធ្វើសកម្មភាពដែលត្រូវបានចាត់ទុកថា ជានយោបាយ។
និយោជករបស់សលោកស្រី និយាយថា ការឃុំខ្លួនចំពោះសហការីរបស់ខ្លួន ក្រោមការចោទប្រកាន់ពីបទបំពានច្បាប់របស់រុស្ស៊ី ស្ដីពីភ្នាក់ងារបរទេសនោះ គឺជារឿងអយុត្តិធម៌ និងមានហេតុផលនយោបាយ៕