
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បានអំពាវនាវឲ្យប្រទេសចិន ដើរតួនាទីសកម្មបន្ថែមទៀត ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ អំឡុងវេទិកាសន្តិសុខកំពូល ក្នុងប្រទេសសិង្ហបុរី នៅថ្ងៃសៅរ៍ (ទី១ ខែមិថុនា) នេះ។
ចំពោះសំណួរថាតើកូរ៉េខាងត្បូង អាចស្វែងរកអាវុធនុយក្លេអ៊ែរដោយខ្លួនឯងឬអត់ លោក Shin បាននិយាយថា កូរ៉េខាងត្បូង ជឿជាក់លើរបបសន្ធិសញ្ញាមិនរីកសាយភាយជាសកល ហើយថា សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក-កូរ៉េខាងត្បូងកាន់តែរឹងមាំ គឺជាចម្លើយទៅនឹងការអភិវឌ្ឍនុយក្លេអ៊ែររបស់កូរ៉េខាង ជើង។

លោក Shin បានថ្លែងអំឡុងពេលកិច្ចសន្ទនា Shangri-La Dialogue ដែលជាវេទិកាការពារជាតិដ៏ធំបំផុតរបស់អាស៊ីក្នុងប្រទេសសិង្ហបុរី។ ព្រឹត្តិការណ៍នេះ ត្រូវបញ្ចប់ នៅថ្ងៃទី២ ខែមិថុនា។