Tiffy Army ផ្លាស់ប្ដូរ​កីឡាករ​បរទេស ២​នាក់​នៅ​ជុំ​ទី​២ នៃ​លី​គ​កំពូល​កម្ពុជា​

2021/08/10 05:33:06 pm        80

​បាល់ទាត់៖ សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ ឬ​ក្រុម Tiffy Army បានធ្វើការ​ផ្លាស់ប្ដូរ​កីឡាករ​បរទេស ២​នាក់ដើម្បី​បង្កើន​ការប្រកួតប្រជែង​កាន់​ខ្លាំងនៅ​ជុំ​ទី​២ នៃ​លី​គ​កំពូល​កម្ពុជា។ នេះ​បើតាម​ការបញ្ជាក់​របស់​អគ្គលេខាធិការ​ក្លិប​លោក ខូវ ឆាយ។​

​អគ្គលេខាធិការ​ក្រុម​កំពុង​ឈរ​លេខ​រៀង​ទី​៧ នេះបាន​បញ្ជាក់ថា ក្លិប​បាន​ចុះកិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស ២​រូប​រួចហើយដើម្បី​ត្រៀម​ជុំ​ទី​២ ទី​១-​កីឡាករ​នី​ហ្សេ​រី​យ៉ា Timothy Okereke ដែល​ត្រូវ​ជំនួស​កៅអី​កីឡាករ​ប្រេ​ស៊ី​ល Cristiano Santos ហើយ​ម្នាក់ទៀតកំពុង​ធ្វើ​ច​ត្ដា​ឡី​ស័កដែល​ក្លិប​គ្រោង​ប្រកាស​នាពេល​ឆាប់ៗ​ខាងមុខ។ ​​ពាក់ព័ន្ធ​ការនាំយក​កីឡាករ​មាឌធំ Timothy វិញ លោក ខូវ ឆាយ បានបង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់លើ​អតីត​ខ្សែប្រយុទ្ធ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ និង​ភ្នំពេញ​ក្រោ​ន​រូបនេះដោយ​រំពឹងថា រូបគេ​នឹង​រួមចំណែក​ជួយ​ក្រុម​បាន​ច្រើន​នៅ​ជុំ​ទី​២ ពិសេស​តំបន់​ប្រយុទ្ធតាមរយៈ​គុណភាព បច្ចេកទេស និង​មាឌធំ​របស់គេ។​

​​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុម Tiffy Army មាន​កីឡាករ​បរទេស ៤​រូប​ក្នុង​ដៃបន្ទាប់ពី​បញ្ចប់​កិច្ចសន្យា​កីឡាករ Cristiano Santos មុន​ការកំណត់ ក្នុងនោះ​មាន​កីឡាករ​ជប៉ុន Yuta Kikuchi និង Rio Sakuma, កីឡាករ​ប្រេ​ស៊ី​ល Romario និង​កីឡា​ករនី​ហ្សេ​រី​យ៉ា Dzarma Bata។ ក្នុងចំណោម​កីឡាករ​បរទេស ៤​រូបនេះនឹងមាន​ម្នាក់​ត្រូវ​ចាកចេញ​នៅ​ជុំ​ទី​២។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ខូវ ឆាយ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        268
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        327

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm