
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយកាលពីថ្ងៃសុក្រថា យោធា បានដកខ្លួនចេញពីជំរុំជនភៀសខ្លួន Jabalia នៃតំបន់ហ្កាហ្សា។
IDF បានអះអាងថា យុទ្ធជនហាម៉ាសជាង ១០០នាក់ ត្រូវបានសម្លាប់ ហើយសាកសពចំណាប់ថ្នូរ ៧ នាក់ ត្រូវបានរកឃើញ នៅក្នុងប្រតិបត្តិការរយៈពេល ២០ថ្ងៃ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅលើបណ្តាញសង្គម X ថា៖«កងកម្លាំងរបស់យើងក៏បានសម្លាប់ភេរវកររាប់រយនាក់ផងដែរ នៅក្នុងការប្រយុទ្ធក្នុងស្ថានភាពដ៏តឹងតែង និងទីតាំងអាវុធរាប់រយគ្រាប់ គ្រាប់រ៉ុក្កែត និងជើងទម្របាញ់រ៉ុក្កែត និងផ្លូវរូងក្រោមដីជាង ១០គីឡូម៉ែត្រ ដែលទាំងអស់នេះ ត្រូវបានបំផ្លាញ។

អ្នកនាំពាក្យការពារជនស៊ីវិលនៅជំរំជនភៀសខ្លួន Jabalia លោក Mahmoud Basal បាននិយាយថា ផ្ទះជាង ១.០០០ខ្នង ត្រូវបានបំផ្លាញ នៅក្នុងការប្រយុទ្ធគ្នា។ ជនស៊ីវិលរាប់ម៉ឺននាក់ បានភៀសខ្លួនចេញពីតំបន់នោះ អំឡុងពេលការវាយលុករបស់អ៊ីស្រាអែល។
យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៣៦.២២៤ នាក់ ត្រូវបានស្លាប់ និង ៨១.៧៧៧ នាក់បានរងរបួស ចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក នេះបើយោងតាមក្រសួងសុខាភិបាលតំបន់ហ្កាហ្សា។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយថា ស្ត្រីប៉ាឡេស្ទីនមានផ្ទៃពោះប្រហែល ១៨.៥០០ នាក់បាន ភៀសខ្លួនចេញពីសុបិន្តអាក្រក់ដែលមិនអាចបំភ្លេចបាន នៅទីក្រុងរ៉ាហ្វា។