
កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមនគរបាលអ៊ីស្រាអែល បានប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករនៅទីក្រុងតែល អាវីវ ក្រោយពួកគេដង្ហែរក្បួនតាមដងផ្លូវ ដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់ពួកគេ និងការដោះស្រាយសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប ។
បាតុកម្ម បានធ្វើឡើងនៅទីលានចតុរង្គទីក្រុងតែល អាវីវ ដើម្បីតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu និងអំពាវនាវឲ្យដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្កាហ្សា ។
បាតុកម្មស្រដៀងគ្នានេះ បានកើតមានផងដែរនៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃសៅរ៍ ដោយពួកគេបានទាមទារឲ្យមានបទឈប់នៅតំបន់ហ្កាហ្សា ស្របពេលដែលជម្លោះ ទំនងជាឈានចូលដល់ខែទី ៨ ។
បាតុករប្រហែល ១៥.០០០នាក់ បាននាំគ្នាដង្ហែក្បួនក្រោមដំណក់ទឹកភ្លៀង ចេញពីទីលានចតុរង្គ Place de la Republique ឆ្ពោះទីកាន់ទីលានចតុរង្គ Gambetta ស្ថិតនៅភាគខាងកើតទីក្រុងប៉ារីស ៕