
ការប៉ះទង្គិចគ្នា បានផ្ទុះឡើងនៅក្នុងទីក្រុង Rome ប្រទេសអ៊ីតាលី កាលពីថ្ងៃសៅរ៍ ពេលដែលក្រុមនគរបាលបង្រ្កាបកុបកម្ម បំបែកក្រុមបាតុករតវ៉ាប្រឆាំងលោកស្រីនាយករដ្ឋមន្រ្តី Giorgia Meloni ។
ក្រុមបាតុករដែលកាន់ទង់ប៉ាឡេស្ទីន និងបដា បានជួបជុំគ្នានៅក្នុងរដ្ឋធានីមួយនេះ ពេលដែលលោកស្រី Meloni ចុះយុទ្ធនាការបោះឆ្នោតផ្តាច់ព្រ័ត្ររបស់លោកស្រី មុនការបោះឆ្នោតសភាអឺរ៉ុបនៅចុងសប្តាហ៍ក្រោយ ។
ក្រុមនគរបាល បានបិទផ្លូវ និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងបាតុករ ដែលថ្កោលទោសគោលនយោបាយរបស់រដ្ឋាភិបាលលោកស្រី Meloni លើសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ។
អ៊ីតាលី និយាយម្តងហើយម្តងទៀតថា អ៊ីស្រាអែលមានសិទ្ធិក្នុងការការពារខ្លួន ពីក្រុមហាម៉ាស់ ។
កាលពីសប្តាហ៍មុន ទីក្រុង Rome និយាយថា ការសម្រេចចិត្តរបស់រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) ដើម្បីស្វែងរកដីការចាប់ខ្លួនក្រុមមេដឹកនាំអ៊ីស្រាអែល គឺជារឿងពុំអាចទទួលយកបាននោះឡើយ ៕