យានអវកាសចិន ចុះចតនៅផ្នែកឆ្ងាយរបស់ព្រះចន្ទ ក្នុងបេសកកម្មទាញយកគំរូដ៏ប្រវត្តិសាស្ត្រ

2024/06/02 09:24:18 pm        371

ប្រទេសចិន បានចុះចតយានដែលមិនមានអវកាសយានិក នៅលើផ្នែកឆ្ងាយនៃឋានព្រះចន្ទ នៅថ្ងៃអាទិត្យ (០២ មិថុនា) នេះ ដោយបានជម្នះឧបសគ្គសំខាន់នៅក្នុងបេសកកម្មដ៏ធំជាប្រវត្តិសាស្រ្តរបស់ខ្លួនក្នុងការទាញយកគំរូថ្ម និងដីដំបូងបង្អស់របស់ពិភពលោកពីផ្ទៃអឌ្ឍគោលព្រះចន្ទដ៏ងងឹតនេះ។

ការចុះចតនេះបានលើកកម្ពស់ឋានៈថាមពលអវកាសរបស់ប្រទេសចិន នៅក្នុងការប្រជែងជាសកលទៅកាន់ឋានព្រះចន្ទ ជាទីដែលប្រទេសនានា រួមទាំងសហរដ្ឋអាមេរិក សង្ឃឹមថានឹងទាញយករ៉ែតាមព្រះចន្ទ ដើម្បីទ្រទ្រង់បេសកកម្មរបស់អវកាសយានិករយៈពេលវែង និងបង្កើតមូលដ្ឋានព្រះចន្ទ ក្នុងប៉ុន្មានទសវត្សរ៍ក្រោយ។

យានចុះចត ឆាងអឺ-៦ (Chang'e-6) ដែលបំពាក់ដោយឧបករណ៍ពហុមុខងារ និងឧបករណ៍បាញ់បង្ហោះផ្ទាល់របស់ខ្លួន បានចុះចតក្នុងរណ្តៅនៃផ្ទៃព្រះចន្ទដ៏ធំសម្បើមមួយ ហៅថា អាង អេដខិន នៃប៉ូលខាងត្បូង (South Pole-Aitken Basin) នៅលើផ្នែកចំហៀងនៃភពព្រះចន្ទ នៅម៉ោង ៦:២៣ នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) នេះបើតាមរដ្ឋបាលអវកាសជាតិចិន។ ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា បេសកកម្មនេះ «ពាក់ព័ន្ធនឹងការច្នៃប្រឌិតផ្នែកវិស្វកម្មជាច្រើន មានហានិភ័យខ្ពស់ និងភាពលំបាកយ៉ាងធំធេង»។

បេសកកម្មដែលទទួលបានជោគជ័យមួយនេះ គឺជាបេសកកម្មទីពីររបស់ចិន នៅផ្នែកឆ្ងាយនៃព្រះចន្ទ ជាតំបន់ដែលពុំមានប្រទេសផ្សេងបានទៅដល់។ ផ្នែកចំហៀងនៃព្រះចន្ទ ដែលតែងតែបែរមុខទៅឆ្ងាយពីផែនដីនេះ មានស្នាមរណ្ដៅជ្រៅ និងងងឹត ដែលធ្វើឱ្យទំនាក់ទំនង និងប្រតិបត្តិការចុះចតដោយយានអវកាសកាន់តែមានការប្រកួតប្រជែង។ ដោយសារបញ្ហាប្រឈមទាំងនេះ ក្រុមអ្នកជំនាញផ្នែកព្រះចន្ទ និងអវកាសដែលចូលរួមក្នុងបេសកកម្ម ឆាងអឺ-៦ បានពណ៌នាដំណាក់កាលចុះចតនេះថាជាពេលវេលាដ៏លំបាកដែលឱកាសនៃការបរាជ័យ គឺខ្ពស់បំផុត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm