ប្រណាំងកង់៖ កីឡាករប្រណាំងកង់ប៊ែលហ្ស៊ិក Ben Hermans បានប្រជែងឈ្នះការប្រកួតពានរង្វាន់ Artic Tour of Norway ទោះបីដំណាក់កាលទី៤ ចុងក្រោយអ្នកឈ្នះគឺកីឡាករ Philipp Walsleben ក៏ដោយ។

Hermans ដែលជិះឱ្យក្រុម Israel Start-Up Nation បានយកឈ្នះដំណាក់កាលទី៣ ក៏បានចាប់ផ្តើមដំណាក់កាលចុងក្រោយដោយនាំមុខគេដែរ មុនពេលដែល Philipp Walsleben ប្រជែងឈ្នះនៅចំនុចចុងក្រោយ។ ព្រឹត្តិការណ៍ប្រណាំងកង់ Arctic Tour of Norway ស្ថិតក្រោមក្របខណ្ឌ UCI Europe Tour បង្កើតឡើងដំបូងនៅឆ្នាំ២០១៣។ ការប្រកួតនេះមានត្រឹម ៤ដំណាក់កាលប៉ុណ្ណោះដែលរាល់ដំណាក់កាលទាំង ៤ នេះកីឡាករទាំងអស់សុទ្ធត្រូវឆ្លងកាត់ស្ថានភាពផ្លូវភ្នំ និងអាកាសធាតុត្រជាក់៕
អត្ថបទ៖នាង សុភាវុធ