កូរ៉េខាងជើង បញ្ជូនបាឡុងសំរាម ៦០០គ្រឿងឆ្លងព្រំដែនចូលទៅក្នុងកូរ៉េខាងត្បូង

2024/06/02 10:21:07 pm        120

ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃអាទិត្យ (០២ មិថុនា) នេះថា ប្រទេសកូរ៉េខាងជើង បានបញ្ជូនបាឡុងចំនួន ៦០០ គ្រឿងដែលដឹកសំរាម ចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងពេលពេញមួយយប់ នៅក្នុងសកម្មភាពចុងក្រោយបំផុតរបស់ទីក្រុងព្យុងយ៉ាង ដើម្បីរំខានប្រទេសជិតខាង ដែលជាគូប្រជែងរបស់ខ្លួន។

បាឡុងដែលដឹកសំរាមដូចជាកន្ទុយបារី ក្រណាត់ សំណល់ក្រដាស និងផ្លាស្ទិកទាំងនេះ ត្រូវបានគេរកឃើញពាសពេញរាជធានីចាប់ពីម៉ោង ៨ យប់នៅថ្ងៃសៅរ៍ ដល់ម៉ោង ១០ ព្រឹកនៅថ្ងៃអាទិត្យ (ម៉ោងក្នុងស្រុក) នេះបើតាមនាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង។ ទីភ្នាក់ងារនេះបាននិយាយថា យោធាកំពុងត្រួតពិនិត្យចំណុចចាប់ផ្តើម និងធ្វើការឈ្លបយកការណ៍តាមអាកាស ដើម្បីតាមដាន និងប្រមូលបាឡុង ដែលមានថង់សំរាមធំៗដាក់នៅក្រោមនោះ។

ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃពុធ បានបញ្ជូនបាឡុងសំរាមរាប់រយគ្រឿងឆ្លងកាត់ព្រំដែន ជាអ្វីដែលខ្លួនហៅថា «អំណោយនៃភាពស្មោះត្រង់» សម្រាប់កូរ៉េខាងត្បូង។ ទីក្រុងសេអ៊ូល បានឆ្លើយតបដោយកំហឹង ដោយបានហៅសកម្មភាពនោះថាជារឿងគ្រោះថ្នាក់។ ការប្រកាសអាសន្នត្រូវបានដាក់ចេញនៅក្នុងខេត្ត ណស ខ្យុងសាង (North Gyeongsang) និងខេត្ត កាងវ៉ុន (Gangwon) និងផ្នែកខ្លះនៃទីក្រុងសេអ៊ូលនៅថ្ងៃអាទិត្យ ដោយបានដាស់តឿនប្រជាជនកុំឱ្យប៉ះពាល់បាឡុងនោះ និងត្រូវជូនដំណឹងដល់នគរបាល។

យោងតាមយោធាកូរ៉េខាងត្បូងបានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ីន វ៉ុនស៊ីក (Shin Won-sik) បាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អស្ទីន (Lloyd Austin) នៅក្រៅកិច្ចសន្ទនាសន្តិសុខ សាំងគ្រី-ឡា (Shangri-La) នៅប្រទេសសិង្ហបុរី នៅថ្ងៃអាទិត្យនេះថា បាឡុងសំរាមនោះបានរំលោភលើកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមរវាងភាគីទាំងពីរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm