ព្រះបរមសព សម្តេច ទេព វង្ស ត្រូវបានប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងហើយ

2024/06/03 05:24:57 pm        380

ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច​ព្រះមហា​សង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និង​អន្តរជាតិ​ប្រា​រព្ធព្រះរាជពិធីថ្វាយព្រះភ្លើងហើយនៅព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០២៤ បន្ទាប់​ពី​ព្រះអង្គ​បាន​យាងចូលព្រះទិវង្គតហើយព្រះបរមសពត្រូវបានតម្កល់ទុករយ:ពេលជាង៣ខែ នៅ​វត្ត​ឧណ្ណាលោមដែលជាវត្តរបស់ព្រះអង្គស្តេចគង់នៅកាលនៅមានព្រះជន្ម ដើម្បី​ប្រារព្ធ​ព្រះរា​ជ​ពិធី​បុណ្យទ​ក្ខិណានុប្បទានតាមព្រះពុទ្ធសាសនាជាបន្តបន្ទាប់ ដើម្បី​ថ្វាយ​ព្រះរាជ​កុសល​ចំពោះ​ព្រះវិញ្ញាណ​ក្ខន្ធ​របស់ព្រះអង្គ។

ក្រោយពីព្រះបរមសពបានដង្ហែចេញពីវត្តឧណ្ណាលោម មកកាន់ព្រះមេរុ មុខវត្តបទុមវតីរាជវរារាម ដើម្បី​ប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងក្រោមព្រះរាជាធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុត​សម្តេច​ព្រះអភិសិរី​សុគន្ធា​មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈ​ធម្មយុត្តិក​និកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសង្ឃនាយកស្តីទី សម្តេចសង្ឃ មន្ត្រី​សង្ឃជាន់ខ្ពស់គ្រប់ឋានានុក្រម និង​ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រម​ទាំង​ព្រះវត្តមាន វត្តមានដ៏ខ្ពង់ខ្ពស់ របស់ប្រមុខថ្នាក់​ដឹកនាំកំពូលៗ​នៃ​ស្ថាប័នជាតិ គឺ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេច​អគ្គ​មហា​ពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់គ្រប់ប្រភេទមកពីគ្រប់ក្រសួង ស្ថាប័ន បណ្តាអង្គទូត ភ្ញៀវកិត្តិយសជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។

 

ព្រះវិយោគកថា និងព្រះជីវប្រវត្តិសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា អានដោយសម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា អនុប្រធានថេរសភា នៃពុទ្ធសាសនា ព្រះចៅអធិការវត្តវិមានតេជៈ (ហៅវត្តស្រះចក) បាន រំលេចពីព្រះគុណូបការ:ដ៏ធំធេងរបស់ព្រះអង្គក្នុងព្រះពុទ្ធសាសនានៅកម្ពុជាដែលព្រះអង្គបានខិតខំលះបង់បូជាចូលរួមទាំងក្នុងវិស័យព្រះពុទ្ធសាសនា និង​វិស័យ​អាណាចក្រ​ឱ្យ​ទទួល​បាន​ការ​រីក​ចម្រើន​រហូតមកដល់សព្វថ្ងៃហើយក៏បានយាងចូលរួម​ក្នុង​សកម្មភាព​ព្រះពុទ្ធ​សាសនា​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ដើម្បីចែករំលែកផ្លាស់ប្តូរការផ្សព្វផ្សាយចំណេះដឹង​ផ្នែក​ព្រះពុទ្ធសាសនា​នៅ​​លើឆាកជាតិ អន្តរជាតិផងដែរ។

 

សូមរម្លឹកផងដែរថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេច​ព្រះមហា​សង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលព្រះទិវង្គត កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង​១៧:៤០​នាទី នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងព្រះជន្ម៩៣ព្រះវស្សា ដោយព្រះជរាពាធ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm