ជំនួយការរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែល បានយល់ព្រមចំពោះក្របខ័ណ្ឌសម្រាប់ផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ទោះបីជាលោកបាននិយាយថា វាពុំមែនជាកិច្ចព្រមព្រៀងដ៏ល្អក៏ដោយ។

លោក Biden បានប្រកាសកាលពីថ្ងៃសុក្រ ថា អ៊ីស្រាអែល បានស្នើ ផែនការបីផ្នែក ដែលនៅទីបំផុតនឹងនាំឱ្យមានបទឈប់បាញ់ពេញលេញនៅក្នុងតំបន់ហ្កាហ្សា ព្រមទាំងការដោះលែងចំណាប់ថ្នូរទាំងអស់ ដែលត្រូវបានឃុំខ្លួននៅទីនោះរយៈពេល៨ខែកន្លងទៅនេះ។ លោក Biden បាននិយាយថា វាជាពេលវេលាដើម្បីបញ្ចប់សង្រ្គាម។
កិច្ចព្រមព្រៀង នៅពុំទាន់ត្រូវបានបញ្ចប់នៅឡើយ ដែលនៅពេលដំបូង លោក Biden បានហៅវាថាជាសំណើរបស់អ៊ីស្រាអែល ជាជំហរផ្លូវការរបស់អ៊ីស្រាអែល ខណៈវានៅតែមិនច្បាស់លាស់។
លោក Netanyahu ទំនងជាធ្វើឱ្យខូចដល់ផែនការ ដោយបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ បានហៅបទឈប់បាញ់អចិន្ត្រៃយ៍នៅតំបន់ហ្កាហ្សាថា «ពុំមែនជាការទទួលជ័យជម្នះនោះទេ» រហូតដល់លក្ខខណ្ឌយូរអង្វែងសម្រាប់ការបញ្ចប់សង្គ្រាម ត្រូវបានបំពេញ ដោយលោកបាននិយាយឡើងវិញថា លក្ខខណ្ឌរបស់អ៊ីស្រាអែលសម្រាប់ការបញ្ចប់សង្គ្រាម ពុំមានការផ្លាស់ប្តូរទេ ដែលត្រូវ កម្ទេចយោធា និងសមត្ថភាពគ្រប់គ្រងរបស់ក្រុមហាម៉ាស ការដោះលែងចំណាប់ខ្មាំងទាំងអស់ និងការធានាបានថា តំបន់ហ្កាហ្សា លែងជាបង្កការគំរាមកំហែង ដល់អ៊ីស្រាអែលទៀតហើយ។
ក្រុមគ្រួសារ របស់ចំណាប់ថ្នូរ ដែលកំពុងត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា បានតវ៉ានៅខាងក្រៅការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ក្នុងទីក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនា ដោយទទូចឱ្យលោកទទួលយកកិច្ចព្រមព្រៀង ដែលត្រូវបានជំរុញដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ។
