លោក Zelenskiy ជួបប្រធានាធិបតីហ្វីលីពីន ដោយថ្លែងអំណរគុណសម្រាប់ការគាំទ្រ

2024/06/03 05:40:06 pm        67

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បានជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ក្នុងទីក្រុងម៉ានីលនៅថ្ងៃចន្ទ (០៣ មិថុនា) នេះ ហើយបានថ្លែងអំណរគុណចំពោះការគាំទ្រ និង «ជំហរច្បាស់លាស់» របស់ហ្វីលីពីន លើការលុកលុយរបស់រុស្ស៊ី លើទឹកដីរបស់អ៊ុយក្រែន។

មេដឹកនាំទាំងពីរបានជួបគ្នានៅវិមានប្រធានាធិបតីហ្វីលីពីន បន្ទាប់ពីលោក ហ្ស៊េឡិនស្គី បានបង្ហាញខ្លួនដោយមិនបានគ្រោងទុកនៅក្នុងសន្និសីទសន្តិសុខដ៏ធំបំផុតរបស់អាស៊ី ក្នុងប្រទេសសិង្ហបុរី កាលពីចុងសប្តាហ៍ ដែលជាដំណើរទស្សនកិច្ចលើកទីពីររបស់លោកមកកាន់អាស៊ី ចាប់តាំងពីសង្រ្គាមរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ មក។

លោក ហ្ស៊េឡិនស្គី ដែលបានបំពេញទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសហ្វីលីពីន ចាប់តាំងពីការបោះឆ្នោតរបស់លោកក្នុងឆ្នាំ២០១៩ បាននិយាយថា «យើងសូមអរគុណសម្រាប់ការអញ្ជើញនេះហើយពួកយើងពិតជាអរគុណខ្លាំងណាស់ដែលបានស្ថិតនៅក្នុងប្រទេសដែលគាំទ្របូរណភាពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន»។ លោក ហ្ស៊េឡិនស្គី បានបន្ថែមថា អ៊ុយក្រែនក៏នឹងបើកស្ថានទូតមួយនៅទីក្រុងម៉ានីល ផងដែរនៅឆ្នាំនេះ។

លោក ម៉ាកូស នៅក្នុងវេទិកាសន្ទនា សាំងគ្រី-ឡា (Shangri-La) បានប្រាប់លោក ហ្ស៊េឡិនស្គី ថាហ្វីលីពីន មានកិត្តិយសណាស់ដែលមេដឹកនាំអ៊ុយក្រែន បានធ្វើទស្សនកិច្ចនៅទីក្រុងម៉ានីល។ លោក ម៉ាកូស បាននិយាយថា «វាពិតជារីករាយណាស់ក្នុងការជួបពិភាក្សាគ្នាអំពីបញ្ហាដូចគ្នាសម្រាប់ប្រទេសទាំងពីរ ហើយសង្ឃឹមថាភាគីទាំងពីរអាចស្វែងរកមធ្យោបាយសម្រាប់ដោះស្រាយបញ្ហាប្រឈមនានាបាន»៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm