លោក នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ទំនងជាឈ្នះអាណត្តិទី ៣ ជាប់ៗគ្នាក្នុងតំណែង នេះបើយោងតាមការស្ទង់មតិ។
ក្រុមអ្នកវិភាគព្រមានថា ការស្ទង់មតិស្ដីពីការបោះឆ្នោតចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្សេងៗតែងតែខុសកាលពីអតីតកាល ហើយមិនលម្អៀង។
ទោះជាយ៉ាងណាក៏ដោយ ការស្ទង់មតិទាំងនោះបានដាក់គណបក្ស Bharatiya Janata Party (BJP) របស់លោក Modi នាំមុខនៅក្នុងការបោះឆ្នោតសកលនេះ។
គណបក្ស BJP គណបក្សប្រឆាំងដ៏សំខាន់ និងគូប្រជែងក្នុងតំបន់បានប្រណាំងប្រជែងគ្នានៅក្នុងយុទ្ធនាការដ៏ក្ដៅគគុកលើការបោះឆ្នោតចំនួនប្រាំពីរដំណាក់កាល។

លទ្ធផលឆ្នោត នឹងប្រកាសនៅថ្ងៃទី ៤ ខែមិថុនាសប្ដាហ៍នេះ។គណបក្ស ឬក្រុមចម្រុះ មួយ ត្រូវការអាសនៈចំនួន ២៧២ ក្នុងសភា ដើម្បីបង្កើតរដ្ឋាភិបាល។
យោងតាមការស្ទង់មតិ ដែលព្យាករណ៍ថា ខ្លួននឹងទទួលបានអាសនៈប្រហែលពីរភាគបី សម្ព័ន្ធដឹកនាំដោយគណបក្ស BJP ដែលជាសម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) នឹងឆ្លងផុតគោលដៅនេះ ។

នៅក្នុងការអត្ថាធិប្បាយដំបូងរបស់លោកបន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ លោក Modi បានអះអាងពីជ័យជម្នះដោយមិនសំដៅទៅលើការស្ទង់មតិនោះទេ។
លោកបានសរសេរនៅលើបណ្ដាញសង្គម X ដោយមិនផ្តល់ភស្តុតាងនៃការអះអាងរបស់លោកថា ខ្ញុំអាចនិយាយដោយទំនុកចិត្តថាប្រជាជនឥណ្ឌាបានបោះឆ្នោតក្នុងចំនួនខ្ពស់បំផុត ដើម្បីជ្រើសរើសរដ្ឋាភិបាល NDA ជាថ្មីទៀត៕