មហាសន្និបាតសុខភាពពិភពលោកលើកទី៧៧ (WHA) បានបិទបញ្ចប់កាលពីថ្ងៃសៅរ៍ (០១ ឧសភា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាមួយនឹងការអនុម័តនូវសេចក្ដីសម្រេចដ៏ទូលំទូលាយជាច្រើន។

ព្រឹត្តិការណ៍រយៈពេលប្រាំមួយថ្ងៃនេះ បានយល់ព្រមលើកញ្ចប់វិសោធនកម្មនៃបទប្បញ្ញត្តិសុខភាពអន្តរជាតិ ២០០៥ (IHR) ដោយមានគោលបំណងបង្កើនសមត្ថភាពឆ្លើយតបជាសកលទាក់ទងនឹងការការពារ ការត្រួតពិនិត្យ និងការគ្រប់គ្រងភាពអាសន្នផ្នែកសុខភាព រួមទាំងជំងឺរាតត្បាត។
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដហាណូម ហ្កេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយថា វិសោធនកម្មនេះនឹងជំរុញសមត្ថភាពរបស់ប្រទេសនានាក្នុងការរកឃើញ និងឆ្លើយតបទៅនឹងការផ្ទុះឡើង និងជំងឺរាតត្បាតនាពេលអនាគត ដោយការពង្រឹងសមត្ថភាពរៀងៗខ្លួន និងការសម្របសម្រួលរវាងរដ្ឋជាសមាជិក លើការឃ្លាំមើលជំងឺ ការចែករំលែកព័ត៌មាន និងការឆ្លើយតប។

សភាក៏បានអនុម័តគោលការណ៍ និងសេចក្តីសម្រេចលើបញ្ហាផ្សេងៗជាច្រើនទៀត រួមទាំងភាពធន់នឹងថ្នាំសម្លាប់មេរោគ បម្រែបម្រួលអាកាសធាតុ និងសុខភាព ការបង្ការ និងត្រួតពិនិត្យការឆ្លង ព្រមទាំងសុខភាពមាតា ទារកទើបនឹងកើត រួមទាំងកុមារផងដែរ។
កម្មវិធីទូទៅនៃការងារលើកទី១៤ របស់អង្គការសុខភាពពិភពលោក WHO ក៏ត្រូវបានអនុម័តនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដែលនឹងណែនាំការងាររបស់ WHO ក្នុងការគាំទ្រដល់រដ្ឋជាសមាជិក និងដៃគូ ដែលលាតសន្ធឹងពីឆ្នាំ២០២៥ និង២០២៨៕
