សមត្ថកិច្ចក្រុងសិរីសោភ័ណ ឆ្មក់បង្ក្រាបទីតាំងការ៉ាអូខេ១កន្លែង នៅសង្កាត់អូរអំបិល ឃាត់ខ្លួនជាង២០នាក់ និងវត្ថុតាងគ្រឿងញៀនមួយចំនួន

2024/06/03 06:57:50 pm        327

បន្ទាយមានជ័យ ៖ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ កម្លាំង​សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោក សោម វុទ្ធី ព្រះរា​ជ​អាជ្ញារង អមសាលាដំបូងខេត្ត លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុង រួមនឹង​កម្លាំង​ជំនាញ និងកម្លាំងប៉ុស្តិ៍ បានចុះឆ្មក់បង្ក្រាបទីតាំងការ៉ាអូខេ០១កន្លែងយីហោ TNL នៅ​ចំនុច​ភូមិ​រោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុង សិរីសោភ័ណ ឃាត់ខ្លួនមនុស្សជាង២០នាក់ ព្រមទាំង ដក​ហូត​វត្ថុ​តាងគ្រឿងញៀនមួយចំនួន នាំមកកាន់អធិការនគរបាលក្រុង ដើម្បីសួនាំតាមនីតិវិធី។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុង បានប្រាប់ឱ្យដឹងថា ដោយអនុវត្តតាមបទ​បញ្ជាក់​យ៉ាង​ម៉ឹងម៉ាត់​ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្រប​សម្រួល​ពី​ឯកឧត្តមព្រះរាជអាជ្ញា ដឹកនាំដោយលោក សោម វុទ្ធី ព្រះរាជអាជ្ញារង កាលពីយប់រំលង​អាធ្រាត​លោក​បានដឹកនាំកម្លាំង ចុះឆ្មក់បង្ក្រាបទីតាំងការ៉ាអូខេ០១កន្លែងយីហោTNL នៅចំនុច​ភូមិ​​រោង​ម៉ាស៊ីន សង្កាត់អូរអំបិល ឃាត់​ខ្លួន​ចំនួនសរុប២៤នាក់ /ស្រី០៨នាក់(ភ្ញៀវមកលែង​ចំនួន​១៧នាក់​/ស្រី០២នាក់ និងបុគ្គលិកចំនួន០៧នាក់/ស្រី០៦នាក់)។

លោកបន្តថា ក្នុងប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ប្រភេទ​ថ្នាំ​សប្បាយ​អក្ស Forrari សំបកពណ៌ក្រហមរូបសញ្ញាសេះខ្មៅចំនួន០២កញ្ចប់, ថ្នាំសប្បាយអក្ស Lambogini សំបក​ទឹកប្រាក់ រូបសញ្ញារូបគោ ចំនួន០១កញ្ចប់, ថ្នាំសប្បាយអក្ស Strowberry សំបក​ទឹក​សមុទ្រ​ចំនួន​០១កញ្ចប់, ថ្នាំសប្បាយអក្ស Grape Juice ទឹកសមុទ្រ ផ្កាឈូកចំនួន០១កញ្ចប់, ម្សៅស​ចំនួន០៣កូនថង់, ម្សៅសដាក់ក្នុងថង់ពណ៌ផ្កាឈូកលាយ ទឹកសមុទ្រ០១កូនថង់, សំបក​ថង់រូបលុយដុល្លា០១, សំបកថង់រូបសេះដែលប្រើរួច០១ថង់, សំបកអក្ស Grape Fruit tea ០១, សំបក​ថង់០១, បារីអេឡិចទ្រនិចសរុប១១ដើម, ក្បាលបារីអេឡិចទ្រនិចចំនួន០២។

បច្ចុប្បន្ន ជនសង្ស័យទាំង២៤នាក់ កំពុងសួនាំបាននៅអធិការដ្ឋាននគរបាលក្រុង ដើម្បី​ធ្វើ​តេស្ត​ស្វែង​រក​សារធាតុញៀន ចាត់ការតាមនីតិវិធី៕ អត្ថបទ រឿង ចន្ទ្រា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm