ចំហេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ាកំពុងឆេះរាលដាលលើផ្ទៃដី១៤.០០០ ហិចតា បង្ខំអ្នកស្រុកជម្លៀសចេញ

2024/06/03 08:58:11 pm        87

ក្រុមមន្ត្រីបាននិយាយថា ភ្លើងឆេះស្មៅកំពុងរាលដាលកាន់តែខ្លាំង ដែលបានចាប់ផ្តើមកាលពីរសៀលថ្ងៃសៅរ៍នៅក្នុងស្រុកសាន់ចូឃ្វីន (San Joaquin) រដ្ឋ កាលីហ្វ័រញ៉ា បានបំផ្លិចបំផ្លាញផ្ទៃដី ១៤.០០០ ហិចតា ដោយបង្ខំឱ្យអ្នកស្រុកនៅក្នុងផ្លូវរបស់អណ្ដាតភ្លើងនេះ ជម្លៀសចេញពីតំបន់នោះ។

យោងតាមមន្ទីរព្រៃឈើ និងទប់ស្កាត់អគ្គិភ័យប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា បានឱ្យដឹងថា ចំហេះព្រៃ មានឈ្មោះថា ខូរ៉ល (Corral) បានចាប់ផ្តើមឆាបឆេះនៅក្នុងទីក្រុង ត្រាស៊ី (Tracy)ប្រហែលម៉ោង២:៣០នាទីរសៀល។ មន្ទីរនេះបាននិយាយថា គិតត្រឹមរសៀលថ្ងៃអាទិត្យ អណ្តាតភ្លើងបានរលត់អស់ ៣០% ហើយបានបាននិយាយថា មូលហេតុបណ្ដាលឲ្យមានភ្លើងឆាបឆេះនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត ។

នាពេលថ្មីៗនេះ ក្រុមមន្ត្រីប្រចាំតំបន់បានព្រមានថា ខ្យល់បក់បោកខ្លាំង សីតុណ្ហភាពកាន់តែក្តៅ និងស្មៅស្ងួត អាចបង្កើតលក្ខខណ្ឌអំណោយផលកាន់តែងាយស្រួលបង្កឲ្យមានភ្លើងឆាបឆេះ។

ក្រុមអាជ្ញាធរក្នុងស្រុក សាន់ចូឃ្វីន បាននិយាយកាលពីថ្ងៃសៅរ៍ថា តំបន់ភាគខាងលិចនៃអាងស្តុកទឹករដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូងនៃតំបន់ជ្រោះ ខូរ៉ល ហូឡូ គ្រីក (Corral Hollow Creek) ចាប់ពីភាគខាងលិចទៅដល់ស្រុកអាម៉េដា (Alameda) និងចាប់ពីភាគខាងត្បូងទៅដល់ស្រុក ស្តានីស្លូស (Stanislaus) គួរតែចាកចេញឥឡូវនេះ។

កាលពីយប់ថ្ងៃសៅរ៍ មន្ត្រីស្រុក សាន់ចូឃ្វីន បានណែនាំអ្នកក្រុងត្រាស៊ី ដែលនៅជិតបំផុតទីតាំងចំហេះព្រៃនេះ ឱ្យជម្លៀសចេញពីលំនៅឋាន ហើយប្រាប់អ្នកផ្សេងទៀតនៅក្បែរនោះថា ពួកគេ គួរតែត្រៀមខ្លួន ចាកចេញពីតំបន់គ្រោះថ្នាក់ ។ ទីតាំងជម្លៀសបណ្តោះអាសន្នត្រូវ បានបង្កើតឡើងនៅមជ្ឈមណ្ឌលសហគមន៍ ឡាច ក្លូវើ (Larch Clover) សម្រាប់ប្រជាជនដែលរងផលប៉ះពាល់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm