ក្រុមសកម្មប្រយុទ្ធហេសបូឡា បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីស្រាអែល នៅពីខាង លើប្រទេសលីបង់ភាគខាងត្បូង និងបានបាញ់រ៉ុក្កែតទៅកាន់មូលដ្ឋានយោធាអ៊ីស្រាអែលមួយ កាលពីថ្ងៃសៅរ៍ ប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ និងជាច្រើននាក់ផ្សេងទៀត រងរបួស។

ក្រុហេសបូឡា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួន បានវាយប្រហារលើយានដ្រូន Hermes 900 Kochav ដោយនិយាយថា យន្តហោះបែបនេះ បាននិងកំពុងកំណត់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធ និងផ្ទះជនស៊ីវិល។ ការបាញ់ប្រហារគ្នាទៅវិញទៅមកនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល កាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ជាមួយនឹងកម្លាំងយោធារបស់អ៊ីស្រាអែល ទៅលើទីក្រុងទីក្រុងរ៉ាហ្វាភាគខាងត្បូងនៃតំបន់ហ្កាហ្សា។
យោធាអ៊ីស្រាអែល បាននិយាយថា មីស៊ីលបាញ់ពីដីទៅលើអាកាស ត្រូវបានបាញ់សំដៅទៅលើយានដ្រូន ដែលកំពុងប្រតិបត្តិការ នៅក្នុងដែនអាកាសលីបង់ ដោយបន្ថែមថា វាត្រូវបានវាយប្រហារ និងធ្លាក់ ក្នុងទឹកដីលីបង់។
យោធា បានបន្តថា៖«ឧប្បត្តិហេតុនេះ កំពុងស្ថិតក្រោមការត្រួតពិនិត្យ»។
យានដ្រូន Hermes 900 Kochav គឺជាយានដ្រូនដែលអាចហោះបានរយៈកម្ពស់មធ្យម និងធន់បានយូរ ដែលអាចផ្ទុកមីស៊ីលប្រឆាំងរថក្រោះបានចំនួន ៤គ្រាប់។
