ទូរទស្សន៍ BBC និងសមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក គាំទ្រផែនការបើកទេសចរណ៍ឡើងវិញ​របស់កម្ពុជា និងប្ដេជ្ញាចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក

2021/08/10 07:21:47 pm        595

ភ្នំពេញ ៖ ខណៈដែលក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំការបើកទេសចរណ៍ឡើងវិញ ប្រកប​ដោយសុវត្ថិភាពនោះ សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) និងទូរទស្សន៍លំដាប់អន្តរជាតិ BBC បានបង្ហាញគាំទ្រផែនការបើកទេសចរណ៍ឡើងវិញនេះ និងបានប្ដេជ្ញា​​ចូលរួមផ្សព្វផ្សាយ​អំពីផែនការនេះទៅកាន់ពិភពលោកផងដែរ។

ការបង្ហាញការគាំទ្រនេះ ធ្វើឡើងកិច្ចសម្ភាសក្នុងកម្មវិធី «Destination Insights Series» ក្រោមការ​រៀបចំ​របស់សមាគមទេសចរណ៍ធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិច (PATA) សហការជាមួយ​បណ្ដាញ​សារព័ត៌មាន BBC ក្នុងនោះឯកឧត្ដម ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និង​សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ជាវាគ្មិនតំណាងប្រទេសកម្ពុជា។

កម្មវិធីនេះដែរធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ Zoom ដោយផ្ដោតសំខាន់ទៅលើការនិន្នាការបច្ចុប្បន្ន ក្នុងអំឡុងវិបត្តិកូវីដ-១៩ និងការស្ដារវិស័យទេសចរណ៍ឡើងវិញ។

ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ BBC ឯកឧត្ដម ថោង រដ្ឋសក្តិ បានបញ្ជាក់ពីកិច្ចខិតខំរបស់​រាជ​រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ល្បឿននៃការចាក់វ៉ាក់សាំងដ៏ខ្លាំង ដើម្បី​បញ្ចប់ការចាក់វ៉ាក់សាំងឲ្យបានតាមគោលដៅ ៨០% នៃប្រជាជន នៅចុងឆ្នាំ២០២១។

ឯកឧត្ដម អគ្គនាយកក៏បានរំលឹកអំពីវិធានសង្គ្រោះអាជីវកម្ម និងអ្នកបម្រើការងារក្នុង​វិស័យ​ទេសចរណ៍​កន្លងមករបស់រាជរដ្ឋាភិបាល ​និងបានប្រាប់អំពីយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ​អាយុចាប់ពី ១២-១៧ឆ្នាំ, គម្រោងចាក់វ៉ាក់សំាងដូសទី៣ និងកិច្ចខិតខំប្រឹងប្រែងផ្សេងៗ​ទៀត​របស់រាជរដ្ឋាភិបាល ដែលទាំងនេះនឹងចូលរួមដល់ការស្ដារឡើងវិញនូវទំនុកចិត្ត និង​ភាពជឿជាក់ក្នុងការធ្វើដំណើររបស់ទេសចរជាតិ និងអន្តរជាតិ។

ឯកឧត្ដម ថោង រដ្ឋសក្តិ បានបញ្ជាក់ទៀតថា «ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំនូវ​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រនៃការបើកទេសចរណ៍ឡើងវិញ ប្រកបដោយសុវត្ថិភាព គ្មានការឆ្លងរីករាលដាល»។

ឯកឧត្ដម ក៏បានជម្រាបជូនដល់សមាគមធ្វើដំណើរអាស៊ីប៉ាសស៊ីហ្វិក និងទូរទស្សន៍ BBC អំពីផែន​ការ​បើកទេសចរណ៍នៅកម្ពុជាឡើងវិញ នៅចុងឆ្នាំ២០២១នេះ ដោយត្រូវរៀបចំដោយយកចិត្ត​ទុក​ដាក់ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសាធារណៈជាអាទិភាព តាមរយៈការពិគ្រោះយោបល់​ជា​មួយអាជ្ញាធរពាក់ព័ន្ធ និងការចូលរួមពីគ្រប់ភាគី ព្រមទាំងអាស្រ័យលើស្ថានការណ៍ចាក់ស្ដែង ស្របតាមផែនទីបង្ហាញផ្លូវសម្រាប់ការលើកស្ទួយ ​និងស្ដារវិស័យទេសចរណ៍កម្ពុជាអំឡុង និង​ក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីដើមឆ្នាំ២០២១។

ឯកឧត្ដម តំណាងក្រសួងទេសចរណ៍រូបនេះ ក៏បានជម្រាបអំពីការរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ នៅក្រុងព្រះសីហនុ ដែលរួមមានកិច្ចប្រជុំ និងការតាំងពិព័រណ៍ខ្នាតតូចល្មម ដោយត្រូវ​អនុវត្ត​តាមវិធានសុវត្ថិភាព និងអនាម័យនានាយ៉ាងតឹងរឹង៕

អត្ថបទ ៖ មុត សុទ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm