
ផ្លូវ Paulista Avenue របស់ទីក្រុង Sao Paulo (សៅប៉ូឡូ) ត្រូវបានជោរជន់ទៅដោយពណ៌ឥន្ទធនូសុទ្ធសាធ កាលពីថ្ងៃអាទិត្យ (ទី២ មិថុនា) ខណៈដែលប្រជាជនប្រេស៊ីលរាប់ម៉ឺននាក់ បាននាំគ្នាចេញទៅកាន់ដងផ្លូវ ដើម្បីចាប់ផ្តើមប្រារព្ធរដូវកាលអ្នកស្រឡាញ់ភេទដូចគ្នា ជាមួយនឹងក្បួនដង្ហែដ៏ធំមួយ។
មនុស្សជាច្រើននៅក្នុងការហែក្បួន បានស្លៀកពាក់ពណ៌ជាតិរបស់ប្រទេសប្រេស៊ីល គឺពណ៌លឿង និងបៃតង ជាមធ្យោបាយមួយ ដើម្បីអះអាងពីការទាមទារការរបស់ពួកគេ នៅក្នុងការហែក្បួនរបស់ពួកស្តាំនិយម ដែលបាននិយាយតវ៉ាប្រឆាំងនឹងសមភាព។
អ្នកចូលរួមដង្ហែក្បួន ឈ្មោះ Tchaka បានប្រាប់សារព័ត៌មាន Reuters ថា ទង់ជាតិប្រេស៊ីល គឺជារបស់មនុស្សគ្រប់គ្នា នៅក្នុងប្រទេសនេះ។
ការហែក្បួនរបស់អ្នកស្រឡាញ់ភេទដូចគ្នា នៅទីក្រុងសៅប៉ូឡូ គឺជាការហែក្បួនធំបំផុតមួយក្នុងពិភពលោក។ ប៉ុន្តែមនុស្សជាច្រើនដែលបានចូលរួមការហែក្បួន និយាយថា ការរើសអើងប្រឆាំងនឹងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា នៅតែជារឿងកើតមានឡើងធម្មតាដដែល នៅប្រទេសប្រេស៊ីល៕