
គណបក្ស Morena ដែលកំពុងកាន់អំណាច និងក្រុមចម្រុះនៃគណបក្សប្រឆាំងរបស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃអាទិត្យ (ទី២ ខែមិថុនា) បានប្រកាសថា ការស្ទង់មតិពីខាងក្នុងកន្លែងបោះឆ្នោត បានបង្ហាញថា បេក្ខជនរបស់គណបក្សរៀងៗខ្លួន ទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីក្លាយជាអភិបាលក្រុងបន្ទាប់របស់ម៉ិកស៊ិក។
បើយោងតាមការស្ទង់មតិពីខាងក្នុងកន្លែងបោះឆ្នោតរបស់គណបក្ស បានឲ្យដឹងថា បន្ទាប់ពីការបោះឆ្នោតបានបិទបញ្ចប់ ប្រធានរបស់គណបក្ស Morena លោក Mario Delgado បានប្រាប់អ្នកគាំទ្រថា លោកស្រី Clara Brugada បានឈ្នះការប្រកួតប្រជែងនេះ។
ទន្ទឹមនឹងនេះ បេក្ខជនប្រឆាំងលោក Santiago Taboada បានប្រកាសថា ខ្លួនជាអ្នកទទួលបានជ័យជម្នះ ដោយឈ្នះ «ច្រើនជាង ៥ភាគរយ»។ នេះបើយោងតាមការស្ទង់មតិពីខាងក្នុងកន្លែងបោះឆ្នោតដូចគ្នាដែរ។
គួរបញ្ជាក់ថា តំណែងអភិបាលក្រុងនៃទីក្រុងម៉ិកស៊ិក ត្រូវបានគេមើលឃើញថា មានការប្រជែងគ្នាយ៉ាងតឹងតែង ហើយនឹងក្លាយជាការផលប៉ះពាល់ធំមួយ សម្រាប់គណបក្សកាន់អំណាច ប្រសិនបើពួកគេបរាជ័យ ក្នុងការបោះឆ្នោតនេះ៕