តំណាងឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា ជួបពិភាក្សាការងារជាមួយប្រតិភូធុរកិច្ច សភាពាណិជ្ជកម្មកម្ពុជា ប្រចាំកាណាដា

2024/06/03 11:22:48 pm        94

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសមជាមួយលោក MO Kelvin ប្រធានក្រុមប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសកាណាដា និងអមជាមួយគណៈប្រតិភូធុរកិច្ចកាណាដា សរុបចំនួន១៥រូប,នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ។

​ឯកឧត្តមសាស្ត្រាចារ្យ បានលើកឡើងពីគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីជំរុញកំណើនជីវភាព និងសុខភាពប្រជាពលរដ្ឋប្រកបដោយចីរភាព និងបង្កើតឱកាសសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរកម្ពុជា-កាណាដា។

ជាកិច្ចបន្តតាមរយៈឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ លោក MO Kelvin ប្រធានក្រុមប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសកាណាដា បានថ្លែងការអបអរសាទរ និងបានលើកឡើងថា សភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសកាណាដា បាននិងខិតខំបន្តចែករំលែកការយល់ដឹងដ៏មានតម្លៃអំពីឱកាសវិនិយោគនៅកម្ពុជា និងពិភាក្សាអំពីវិស័យសក្តានុពលសម្រាប់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាមួយគណៈប្រតិភូធុរកិច្ច មកពីប្រទេសកាណាដា។ លើសពីនេះទៀត ភាគីទាំងពីរបានឯកភាពលើសារៈសំខាន់នៃការបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មបន្ថែមទៀត និងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីស្វែងយល់ឱ្យកាន់តែស៊ីជម្រៅទៅលើបញ្ហាជាក់លាក់ និងស្វែងរកគម្រោងសហការដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ធុរកិច្ច និងរួមចំណែកដល់ភាពរីកចម្រើនទៅវិញទៅមក។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោក MO Kelvin និងគណៈប្រតិភូធុរកិច្ច និងសូមស្វាគមន៍ចំពោះកិច្ចសហការបន្ថែមលើភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន លើវិស័យសុខាភិបាល តាមរយៈការវិនិយោគ ដូចជាផលិតផលឱសថ ចំណីអាហារ បច្ចេកវិទ្យាវេជ្ជសាស្ត្រ និងស្វែងយល់អំពីឱកាសក្នុងការអភិវឌ្ឍន៍បន្ថែមហេដ្ឋារចនាសម្ព័ន្ធ ក្នុងវិស័យសុខាភិបាលកម្ពុជា សំដៅការលើកកម្ពស់សុខុមាលភាព ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm