
អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិន ជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងទាំងអស់ គួរតែត្រូវបានទទួលស្គាល់ ក្នុងការគាំទ្រវិធានការសន្តិភាពជុំវិញសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
អ្នកស្រី Mao Ning បាននិយាយថា៖ ប្រទេសចិន មិនដែល «ដុតភ្លើង ឬបញ្ឆេះអណ្តាតភ្លើងនោះទេ» ដោយបានលើកឡើងនូវសំណួរមួយអំពីកិច្ចប្រជុំកំពូលសន្តិភាព។
យោងតាមរបាយការណ៍មួយ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី ( Volodymyr Zelenskiy) បានចោទប្រកាន់រុស្ស៊ី និងចិនថា បានប៉ុនប៉ងធ្វើឲ្យខូចដល់កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ដែលបានគ្រោងធ្វើ នៅប្រទេសស្វ៊ីស នៅពាក់កណ្តាលខែមិថុនានេះ។
អ្នកស្រី Mao បាននិយាយថា ប្រទេសចិន យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ុយក្រែន ហើយនៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ដោយបានបន្ថែមថា ជំហររបស់ប្រទេសចិនចំពោះសន្និសីទសន្តិភាព គឺ «បើកចំហ និងមានតម្លាភាព»។
«យើងជឿថា យើងអាចទទួលបានការយោគយល់ និងការគាំទ្រពីគ្រប់ភាគី»។
ប្រទេសស្វ៊ីស កំពុងស្វែងរកអ្នកចូលរួមដែលមានមូលដ្ឋានទូលំទូលាយពីផ្នែកផ្សេងៗនៃពិភពលោកសម្រាប់កិច្ចប្រជុំកំពូលដែលទីក្រុងប៊ឺន ( Bern) សង្ឃឹមថា នឹងដាក់មូលដ្ឋានគ្រឹះសម្រាប់ដំណើរការសន្តិភាពនៅអ៊ុយក្រែន។