ក្រសួងសុខាភិបាល​ កំពុង​បន្ត​ស្វែងរក​អ្នក​ប៉ះពាល់​ស្ត្រី​ម្នាក់​ ដែល​មកពី​អាមេរិក​មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩

2021/04/27 09:59:58 am        28

​ភ្នំពេញ៖ ​ក្រសួងសុខាភិបាល​កម្ពុ​ជា បាន​ប្រកាស​ស្វែងរក​អ្នកដំណើរ​ ៤០​នាក់ និង​អ្នក​ប៉ះពាល់​ផ្សេងទៀត​ជាមួយ​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ រស់នៅ​ឃុំ​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង មកពី​សហរដ្ឋអាមេរិក ដែល​មាន​ផ្ទុកមេរោគ​កូ​វិដ​១៩ ខណៈ​ក្រុមគ្រួសារ និង​មិត្តភ័ក្ដិ​ចំនួន​ ០៧​នាក់ ​ត្រូវ​បាន​រកឃើញ ហើយ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡ​ស័ក​នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០​នេះ​។​

​​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ស្ត្រីជន​ជាតិខ្មែរ​ម្នាក់ អាយុ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ក្តុល ឃុំ​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជា​អ្នកធ្វើដំណើរ​មកពី​អាមេរិក ដោយបាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន​(​តៃវ៉ាន់​) មកដល់​កម្ពុ​ជានា​ថ្ងៃទី​១៦ ខែកញ្ញា​កន្លងទៅនេះ​។ បន្ទាប់មក​នា​ថ្ងៃទី​១៩ ខែកញ្ញា​ដដែល​ស្ត្រី​រូបនេះ​បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តបាត់ដំបង ហើយ​ត្រូវ​បានធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះ ដោយ​មកដល់​ថ្ងៃទី​៣០ ខែកញ្ញា​កន្លងទៅ​ត្រូវបាន​ពិនិត្យឃើញថា​ស្ត្រី​រូប​នេះ ​មាន​វិជ្ជមាន​មេរោគ​កូ​វិដ​១៩​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ស្ត្រី​រូបនេះ​នាពេល​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្តបាត់ដំបង​។ ដោយឡែក​អ្នក​ដែល​បាន​ប៉ះពាល់​ទាំង​ផ្ទាល់ និង​ប្រយោល​ជាមួយ​ស្ត្រី​នេះ​ទាំង​អ្នកធ្វើដំណើរ​តាម​យន្តហោះ​៤០​នាក់​កំពុង​បន្ត​ស្រាវជ្រាវ​ដើម្បី​យក​សំណាក​ពួកគេ​មក​ពិនិត្យ និង​ចំនួន​ប្រាំពីរ​នាក់​ដែលជា​ក្រុមគ្រួសារ និង​មិត្តភក្តិ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​​សូមបញ្ជាក់ថា រហូតដល់​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០​នេះ ប្រទេស​កម្ពុជា មាន​ករណី​ឆ្លង​នូវ​មេរោគ​កូ​វិដ​១៩ ចំនួន​២៧៨​នាក់ ដោយ​ក្នុងនោះ​ចំនួន​២៧៥​នាក់​បានជា​សះស្បើយ ហើយ​នៅសល់​បីនាក់​ទៀត​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដាច់ដោយឡែក​ពីគ្នា ដោយមាន​ការយកចិត្ត​ទុកដាក់​បំផុត​ពី​សំណាក់​ក្រុម​គ្រួ​ពេទ្យ​។​

​​ជាមួយគ្នា​នោះដែរ ក្រសួងសុខាភិបាល​ក៏បាន​បន្ត​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់​ត្រូវ​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​ចំពោះ​វិធានការ​របស់​ក្រសួងសុខាភិបាល ក្នុង​កិច្ចការពារ​មេរោគ​កូ​វិដ​១៩​នេះ ខណៈ​មេរោគ​នេះ​នៅតែ​យាយី​យើង​គ្រប់ពេលវេលា​ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស​នោះ​៕ ​អត្ថបទ៖ ​បាន ចក់

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm