បាល់ទាត់៖ ក្របខណ្ឌបាល់ទាត់ English Premier League បានបន្តរកឃើញករណីឆ្លងថ្មីនៃមេរោគ Covid-19 ចំនួន ៩ករណីបន្ថែមទៀតលើកីឡាករ និងមន្ត្រីក្លិប ខណៈរដូវកាលថ្មីនឹងចាប់ផ្តើមចុងសប្តាហ៍នេះ។ បន្ទាប់ពីការធ្វើតេស្តពីរលើកសរុបចំនួន ៣១១៨តេស្តចន្លោះថ្ងៃទី២ ដល់ទី៨ ខែសីហាកន្លងទៅគេរកឃើញ ៩ករណីឆ្លងថ្មី។
Brentford និង Arsenal នឹងត្រូវបើករដូវកាលថ្មីមុនគេនៅយប់ថ្ងៃសុក្រនេះ។ រដូវកាលថ្មីនេះ English Premier League នឹងបន្តការធ្វើតេស្តពីរដងក្នុងមួយសប្តាហ៍។ រដូវកាលថ្មីនេះការធ្វើតេស្តនឹងត្រូវប្រើប្រាស់ឧបករណ៍តេស្តរហ័ស ហើយប្រសិនបើរកឃើញករណីវិជ្ជមាននឹងត្រូវបន្តធ្វើតេស្តនៅម៉ាស៊ីន PCR ដើម្បីបញ្ជាក់។ ក្លិបបាល់ទាត់មួយចំនួនបានលុបចោលការប្រកួតមិត្តភាពរបស់ខ្លួន ដោយសារការរកឃើញករណីឆ្លង Covid-19 ដែលមានដូចជា Arsenal, Aston Villa, Manchester United, Manchester City និង Chelsea ជាដើម៕
អត្ថបទ៖នាង សុភាវុធ