
មនុស្សរាប់ម៉ឺននាក់ រួមទាំងសមាជិកគណបក្សនយោបាយអ៊ីស្លាមប៉ាគីស្ថាន Jamaat-e-Islami (JI)បាននាំគ្នាដង្ហែក្បួនតាមដងផ្លូវនៅក្នុងទីក្រុងការ៉ាឈី កាលពីថ្ងៃអាទិត្យ ដើម្បីគាំទ្រជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្រ្ទីប ។
បាតុកម្មឈ្មោះ 'Gaza Million March' ត្រូវបានរៀបចំឡើង ដើម្បីតវ៉ាប្រឆាំងនឹងសកម្មភាពសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣រហូតមក ។
ក្រុមបាតុករជាច្រើន នាំគ្នាគ្រវីទង់ប៉ាឡេស្ទីន ពេលដែលពួកគេដង្ហែក្បួននៅក្នុងរដ្ឋធានីធំបំផុតរបស់ប្រទេសប៉ាគីស្ថានមួយនេះ ។
លោក Munim Zafar គឺជាមេដឹកនាំជាន់ខ្ពស់មួយរូបរបស់គណបក្ស JI នៅទីក្រុងការ៉ាឈី និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គណបក្សរបស់លោក បានទាមទារឲ្យអ៊ីស្រាអែលដកកងកម្លាំងរបស់ពួកគេចេញពីតំបន់ហ្កាហ្សា និងទាមទារឲ្យមានការធ្វើអន្តរាគមន៍ពីតុលាការយុត្តិធម៌អន្តរជាតិ ។
បន្ទាប់ការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៣ ជនប៉ាឡេស្ទីនជាង ៣៦.០០០នាក់ ត្រូវបានសម្លាប់ ។ អ៊ីស្រាអែល អះអាងថា ទាហានរបស់ខ្លួន ២៩០នាក់ បានស្លាប់ អំឡុងសង្រ្គាមមួយនេះ ៕