
មនុស្សរាប់ពាន់នាក់ បានដើរកាត់ក្រុងឡុងដ៍ ដើម្បីសុំឲ្យប្រគល់ចាប់ចំណាប់ថ្នូរដែលក្រុមហាម៉ាសបានចាប់ ឲ្យត្រឡប់មកផ្ទះវិញ។
ការហែក្បួន «United We Bring Them Home» កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមនៅទីលាន Lincoln's Inn Fields ក្នុងទីក្រុង Holborn ហើយបានបញ្ចប់នៅផ្លូវ Whitehall កណ្តាលទីក្រុងឡុងដ៍។
ក្រុមគ្រួសារចំណាប់ថ្នូរអ៊ីស្រាអែលដែលបានចូលរួមកាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យភាគីទាំងអស់នៅក្នុងជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន ធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បី«នាំមនុស្សជាទីស្រឡាញ់របស់យើង ត្រឡប់ទៅផ្ទះវិញ»។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយវេទិការក្រុមគ្រួសារចំណាប់ថ្នូរ និងអ្នកបាត់ខ្លួន ហើយក៏មានការចូលរួមពីអង្គការផ្សេងៗផងដែរ។
មនុស្សសរុបចំនួន ១២១នាក់ នៅតែមិនទាន់រាប់បញ្ចូល បន្ទាប់ពីត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ដោយយ៉ាងហោចណាស់ ៣៧នាក់ ក្នុងចំណោមពួកគេ ត្រូវបានគេសន្មត់ថា បានស្លាប់។