
កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានរកឃើញសាកសពមនុស្ស ២នាក់នៅក្នុងទន្លេរងការជន់លិច Natisone ស្ថិតក្នុងសង្កាត់ Premariacco ភាគខាងជើងប្រទេសអ៊ីតាលី ក្រោយមនុស្ស ៣នាក់ បាត់ខ្លួន ។
លោក Vigili del fuoco គឺជាភ្នាក់ងាពន្លត់អគ្គិភ័យអ៊ីតាលីមួយរូប និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការរុករក និងជួយសង្រ្គោះ បានធ្វើឡើងសម្រាប់មនុស្សបាត់ខ្លួនទី ៣ ។
សារព័ត៌មានក្នុងស្រុក រាយការណ៍ថា មនុស្ស ៣នាក់ បានសម្រេចចិត្តដើរតាមបាតទន្លេកាលពីថ្ងៃសុក្រ ហើយបានបាត់ខ្លួន ក្រោយនីវ៉ូទឹកចាប់ផ្តើមឡើងភ្លាមៗ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់នោះ ។
ដោយឡែក នៅប្រទេសអាល្លឺម៉ង់វិញ ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យកើតមានទឹកជំនន់ធ្ងន់ធ្ងរផងដែរនៅតំបន់ភាគខាងត្បូងប្រទេស ។
នៅក្នុងទីក្រុង Fischach ស្ថិតនៅភាគខាងលិចទីក្រុង Munich ទឹកទន្លេ Schmutter ឡើងប្រៀបច្រាំង ធ្វើឲ្យទឹកហូរកាត់ស្ពាន និងជន់លិចដោយអន្លើ ៕