
ក្រុមនគរបាលអ៊ុយក្រែន បញ្ចេញេរូបភាពវីដេអូឃ្លីដែលពួកគេកំពុងជម្លៀសជនស៊ីវិលចេញពីខ្សែត្រៀមមុខនៅតំបន់ Kharkiv ប្រទេសអ៊ុយក្រែន ជាប់ព្រំដែនប្រទេសរុស្ស៊ី ។
នៅក្នុងរូបភាពវីដេអូឃ្លីបនេះ ឃើញក្រុមមន្រ្តីនគរបាលជាច្រើនរូប អូសបុរសវ័យចំណាស់ម្នាក់នៅលើរទេះ ហើយបន្ទាប់មកសែងគាត់ឆ្លងកាត់ផ្លូវរងការខូចខាតធ្ងន់ធ្ងរ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ មិនអាចបញ្ជាក់ផ្ទៀងផ្ទាត់ពីទីតាំង ឬកាលបរិច្ឆេតនៃការថតវីដេអូនេះបានឡើយ ។
សូមបញ្ជាក់ថា កងកម្លាំងរុស្ស៊ី បានវាយលុកតំបន់ភាគឦសានទីក្រុង Kharkiv ចាប់តាំងពីដើមខែឧសភា ឆ្នាំ ២០២៤ រហូតមក ហើយអ៊ុយក្រែន បានជម្លៀសជនស៊ីវិលចេញពីតំបន់សមរភូមិ ដែលស្ថិតនៅតាមទីក្រុងព្រំដែន ដូចជាទីក្រុង Lyptsi និងទីក្រុង Vovchansk ៕