
រដ្ឋមន្រ្តីការបរទេសចាំផ្ទះលីបង់លោក Abdallah Bou Habib បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសស្តីទីអ៊ីរ៉ង់លោក Ali Bagheri Kani អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់ទីក្រុង Beirut នាថ្ងៃចន្ទនេះ ។
អំឡុងដំណើរទស្សនកិច្ចនេះ លោក Kani បាននិយាយថា ពួកយើងស្ថិតក្នុងកិច្ចព្រមព្រៀងមួយដែលប្រទេសទាំងអស់នៅក្នុងតំបន់ ជាពិសេសប្រទេសអ៊ីស្លាម ត្រូវតែទទួលយកចលនារួមគ្នាសម្រាប់គោលបំណងប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែល និងការពារជនប៉ាឡេស្ទីន ជាពិសេសនៅក្នុងទីក្រុង Rafah ។
ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនអង្គការសហប្រជាជាតិ(UNRWA) និយាយនៅថ្ងៃចន្ទនេះថា ការជម្លៀសខ្លួនទាំងបង្ខំ បានរុញច្រានមនុស្សជាង ១លាននាក់ រត់គេចចេញពីទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ។
ក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា និយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្រ្ទីប បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៣៦.៤៣៩នាក់ និងមនុស្ស ៨២.៦២៧នាក់ផ្សេងទៀត បានរងរបួស ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣រហូតមក ៕