
រូបភាពវីដេអូឃ្លីបរបស់យានដ្រូនអ៊ុយក្រែនបញ្ចេញកាលពីថ្ងៃអាទិត្យ ឃើញការផ្ទុះគ្រាប់ ការបំផ្លិចបំផ្លាញ និងអគ្គិភ័យនៅទីក្រុងខ្ទេចខ្ទាំ Vovchansk ជិតព្រំដែនរុស្ស៊ី ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងនេះថាជាទីក្រុង Vovchansk ដោយសារអគារ ព្រះវិហារ ទន្លេ ដើមឈើ និងផែនទីផ្លូវមើលឃើញនៅក្នុងវីដេអូ ដោយផ្គូរផ្គងជាមួយរូបភាពផ្ការណបនៅតំបន់នោះ ប៉ុន្តែពួកគេពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យលើពេលវេលាថតវីដេអូបានឡើយ ។
លោក Nazar Voloshin គឺជាអ្នកនាំពាក្យយោធាអ៊ុយក្រែន និយាយប្រាប់ទូរទស្សន៍ជាតិកាលពីថ្ងៃសៅរ៍ថា កងកម្លាំងអ៊ុយក្រែនគ្រប់គ្រងទីក្រុង Vovchansk បានចំនួន ៧០ភាគរយ គឺជាទីក្រុងមួយមានចម្ងាយ ៥គ.មពីព្រំដែន ដែលទាហានរុស្ស៊ី ព្យាយាមដណ្តើមកាន់កាប់ ចាប់តាំងពីដើមខែឧសភាមកម្ល៉េះ ៕