ប្រភព៖ ឆ្មាំសមុទ្រចិនរឹបអូសគ្រឿងសម្ភារផ្គត់ផ្គង់ហ្វីលីពីន សម្រាប់ប៉ុស្តិ៍នៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal

2024/06/04 02:39:44 am        177

ឆ្មាំល្បាតសមុទ្រចិន (CCG) ត្រូវបានចោទប្រកាន់ថា បានបទរឹបអូស និងបោះចោលអាហារ និងគ្រឿងសម្ភារផ្គត់ផ្គង់ផ្សេងទៀត សម្រាប់កងទ័ពហ្វីលីពីន ដែលឈរជើងនៅប៉ុស្តិ៍ដាច់ស្រយាលមួយ ក្នុងតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ហើយត្រូវបាននិយាយថា បានរារាំងការជម្លៀសវេជ្ជសាស្រ្ត ចំពោះទាហានដែលកំពុងមានជំងឺ។

ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារខ្លួនមិនមានសិទ្ធិនិយាយទៅកាន់បណ្ដាញសារព័ត៌មាននោះ មន្ត្រីយោធាជាន់ខ្ពស់ ១រូប បានឲ្យដឹងថា ហេតុការណ៍ទាំង ២នេះ បានកើតឡើងកាលពីទី១៩ ខែឧសភា នៅពេលដែលកងទ័ពជើងទឹកហ្វីលីពីន បានធ្វើប្រតិបត្តិការទម្លាក់ជំនួយពីយន្តហោះ ដើម្បីនាំយករបស់របរទៅកាន់នាវា BRP Sierra Madre ជានាវាចម្បាំងចាស់ទ្រុឌទ្រោមដែលបានត្រូវចត ក្នុងឆ្នាំ១៩៩៩ ដើម្បីការពារការទាមទាររបស់ទីក្រុងម៉ានីលចំពោះតំបន់ថ្មប៉ប្រះទឹកនេះ។

មន្ត្រីរូបនោះដដែល បានប្រាប់ទៀតថា នៅក្នុងឧបទ្ទវហេតុទី៣ កាលពីថ្ងៃទី២៤ ខែឧសភា CCG បានប្រើកាណុងបាញ់ទឹក ដើម្បីបណ្តេញទូកនេសាទហ្វីលីពីន នៅក្បែរតំបន់ថ្មប៉ប្រះទឹកនោះ។

ប្រភពពីសារព័ត៌មាន Inquirer បានធ្វើបញ្ចេញការចោទប្រកាន់នោះ ពោលគឺប៉ុន្មានម៉ោង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានអះអាងថា បុគ្គលិកនៅលើនាវា Sierra Madre «លើកកាំភ្លើងតម្រង់» ដាក់ CCG នៅថ្ងៃដដែលនោះ គឺថ្ងៃទី១៩ ខែឧសភា។

នៅក្នុងការបង្ហោះលើបណ្ដាញសង្គម កាលពីថ្ងៃអាទិត្យ (ទី២ ខែមិថុនា) ទូរទស្សន៍មជ្ឈិមចិន បាននិយាយថា យ៉ាងហោចណាស់បុរស ២នាក់ នៅលើនាវា ត្រូវបានគេឃើញកាន់កាំភ្លើង ដោយពួកគេលើកកាំភ្លើងតម្រង់ដាក់ CCG៕

អត្ថបទដែលទាក់ទង

រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm        1
មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm        1
មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម

2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm