មន្ដ្រីសហព័ន្ធថា ជោគជ័យក្រុមបាល់ទះវិសាខា នៅឆាយនីសតៃប៉ិ មិនមែនដោយសារកីឡាករបារាំងទាំងស្រុងទេ

2024/06/04 09:58:18 am        208

លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងនាមប្រធានប្រតិភូដឹកនាំក្រុមបាល់ទះវិសាខា ចូលរួមប្រកួតពានរង្វាន់អន្ដរជាតិ Win+ Streak Volleyball Invitational Tournament (WSVI) ឆ្នាំ២០២៤ នៅកោះតៃវ៉ាន់ កាល​ពីសប្ដាហ៍​កន្លងទៅថា ជោគជ័យរបស់ក្រុមក្នុងពានអន្ដរជាតិនេះ មិនមែនផ្អែកលើកីឡាករបារាំង ៣រូប​ទាំង​ស្រុង​នោះទេ គឺផ្អែកលើស្មារតី និងឆន្ទៈក្រុមទាំងមូល។

ការលើកឡើងនេះ បន្ទាប់ពីលោកបានដឹកនាំក្រុមត្រឡប់មកដល់កម្ពុជាវិញ ដោយសុវត្ថិភាព កាល​ពី​ល្ងាចថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមបាល់ទះវិសាខា បានគ្រង​ជើងឯក​ពាន​រង្វាន់ Win+ Streak Volleyball Invitational Tournament (WSVI) ឆ្នាំ២០២៤ ក្រោយ​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះរបស់កោះតៃវ៉ាន់ គឺក្រុម Win Streak ដែលកីឡាករជម្រើសជាតិកម្ពុជា វឿន វាសនា កំពុងប្រកបអាជីពជាមួយ ក្នុងលទ្ធផល ៣-១ សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាល​ពីចុង​សប្ដាហ៍​កន្លងទៅ។

មន្ដ្រីជាន់ខ្ពស់សហព័ន្ធដដែល បានចាត់ទុកជោគជ័យរបស់ក្រុមបាល់ទះតំណាងកម្ពុជា លើឆាក​អន្ដរជាតិនេះ គឺជាផ្នែកមួយដ៏ធំ ដើម្បីផ្សព្វផ្សាយពីភាពរីកចម្រើន និងសក្ដានុពលកីឡាជាតិ ពិសេសវិស័យកីឡាបាល់ទះកម្ពុជា ។ លោកថា ទោះបីបេសកកម្មនេះ មានកីឡាករបរទេស គឺកីឡាករអាជីពពីប្រទេសបារាំង ៣រូបចូលរួមក៏ពិតមែន តែឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានតៃវ៉ាន់ ដែលបានចោទសួរថា ជោគជ័យនេះ ដោយសារមានកីឡាករបារាំងជួយ? លោកថា មិនបែបនេះឡើយ ពោលគឺកីឡាករទាំងអស់ ទាំងអ្នកបម្រុង សុទ្ធតែបានត្រៀមយ៉ាងល្អ ទើបជំរុញឲ្យក្រុមបាល់ទះវិសាខា ទទួលបានជោគជ័យបែបនេះ ។

គួរដឹងថា មុនគ្រងជើងឯកពានរង្វាន់ Win+ Streak Volleyball Invitational Tournament (WSVI) ឆ្នាំ២០២៤ នៅកោះតៃវ៉ាន់ ក្រុមបាល់ទះវិសាខា បានឆ្លងកាត់ ៥ប្រកួត និង ៥ថ្ងៃជាប់ៗគ្នា ក្នុងនោះប្រកួតទី១ ឈ្នះក្រុម Australian Volleyball Academy របស់អូស្ដ្រាលី ដោយលទ្ធផល ៣-០ (សិត) តែប្រកួតទី២ ចាញ់ក្រុមម្ចាស់ផ្ទះ Win Streak ៣-២ សិត ខណៈប្រកួតជម្រុះទី៣ ឈ្នះក្រុម Saitama Azalea របស់ជប៉ុន ៣-១ សិត ដើម្បីឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។



ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតសោត ក្រុមសម្បូរដោយធនធានកីឡាករជម្រើសជាតិកម្ពុជាដដែល បានយកឈ្នះក្រុម Flying Falcon របស់ម៉ាឡេស៊ី ៣-០ សិត ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយជួបក្រុម Win Streak ជាថ្មី ដើម្បីសងសឹក ហើយជាលទ្ធផលក្រុមបាល់ទះវិសាខា ធ្វើបានយ៉ាងល្អ ដោយយកឈ្នះវិញ ៣-១ សិត ដើម្បីលើកពានអន្ដរជាតិ ដែលមានបេក្ខភាព ៨ក្រុម មកពី ៧ប្រទេស និងកោះចូលរួមប្រកួតនេះតែម្ដង ៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

កម្ពុជាទទួលបានការអញ្ជើញជាពិសេស ចូលរួមកិច្ចប្រជុំនាយបេសកកម្មត្រៀមកីឡាអាស៊ី លើកទី២០ នៅជប៉ុន
2025/09/25 03:29:43 pm        1
មុនជួប Nam Dinh គ្រូព្រះខ័នរាជថា នឹងល្អមើល ដោយសារក្រុមទាំងពីរ មានកីឡាករល្អៗដូចគ្នា
2025/09/25 03:23:07 pm        1
កម្ពុជាបានត្រឹមជើងឯករង នៃការប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន ឆ្នាំ២០២៥
2025/09/25 03:16:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថាមពលពន្លឺព្រះអាទិត្យផ្តល់រស្មីក្តីសង្ឃឹមនៅយេម៉ែនដែលជាប្រទេសមានអគ្គិសនីតិចជាងគេបំផុតនៅមជ្ឈិមបូព៌ា

2025/09/30 10:02:11 pm
​វិបត្តិទឹកនៅទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន បង្ខំឲ្យគ្រួសារតម្រង់ជួរយ៉ាងវែងរង់ចាំទទួលទឹក
2025/09/30 10:01:10 pm
​សិប្បករខ្មែរទទួលបានជោគជ័យលើការលក់ផលិតផល នៅក្នុងពិព័រណ៍ផលិតផលចិននៅកម្ពុជា
2025/09/30 09:14:54 pm
​កិច្ចប្រជុំព្រំដែន (RBC) រវាង ភូមិភាគទី៥ កម្ពុជា និង ភូមិភាគទី១ ថៃ គ្រោងធ្វើ ពីថ្ងៃទី១០-១២ ខែតុលា
2025/09/30 09:10:04 pm
​ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សានិយាយថា សំណើសន្តិភាពលោក Trumpបម្រើតែផលប្រយោជន៍អាមេរិក និងអ៊ីស្រាអែល
2025/09/30 08:48:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/30 08:34:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/28 01:15:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/30 12:18:38 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am